ព្យុះរដូវរងា ធ្វើឱ្យអតិថិជនជាងមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិក

2026/01/26 06:47:01 pm        99

អតិថិជនជាងមួយលាននាក់នៅទូទាំងសហរដ្ឋអាមេរិកគ្មានអគ្គិសនីប្រើប្រាស់ ហើយជើងហោះហើរជាង ១០.០០០វ៉ុលត្រូវបានលុបចោល ខណៈព្យុះរដូវរងាដ៏ខ្លាំងក្លាបានគំរាមកំហែងធ្វើឱ្យផ្នែកដ៏ធំរបស់ប្រទេសជាប់គាំងដោយសារព្រិលធ្លាក់ខ្លាំងនិងមានភ្លៀង។

ការិយាល័យសេវាអាកាសធាតុជាតិ (NWS) បាននិយាយថា ព្យុះនេះត្រូវបានគេព្យាករវាយបោកបក់ភាគខាងកើតពីរភាគបីនៃប្រទេសកាលពីចុងសប្តាហ៍ និងបន្តឈានចូលដល់សប្តាហ៍នេះ ដោយធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះត្រជាក់ដល់កក និងបណ្តាលឱ្យមាន «ផលប៉ះពាល់ដ៏គ្រោះថ្នាក់ដល់ការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធ» ដែលអូសបន្លាយពេលជាច្រើនថ្ងៃ។ កាលពីថ្ងៃអាទិត្យ អតិថិជនជាង១លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ភាគច្រើននៅរដ្ឋ Tennessee ខណៈរដ្ឋ Mississippi រដ្ឋTexas រដ្ឋLouisiana រដ្ឋKentucky រដ្ឋGeorgia រដ្ឋVirginia ហើយរដ្ឋlabama ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ព្យុះក៏បានប៉ះពាល់ដល់តំបន់នានាចាប់ពីរដ្ឋ New Mexico រដ្ឋTexas រហូតដល់រដ្ឋ New England។ ដោយហៅព្យុះនេះថា «ជាប្រវត្តិសាស្ត្រ» លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយបន្ទាន់របស់សហព័ន្ធ ខណៈរដ្ឋជិត២០ បានប្រកាសគ្រាអាសន្នអាកាសធាតុ។

លោក Trump បានសរសេរនៅក្នុងសារមួយលើបណ្តាញ Truth Social ថា «យើងនឹងបន្តតាមដាន និងរក្សាទំនាក់ទំនងជាមួយរដ្ឋទាំងអស់សម្រាប់ផ្លូវនៃព្យុះនេះ។

យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware.com បានឲ្យដឹងថា ជើងហោះហើរជាង ១០.០០០វ៉ុល ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ និង៨.០០០វ៉ុល ផ្សេងទៀតត្រូវបានពន្យារពេល។ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិកបានព្រមានដល់អ្នកដំណើរឱ្យប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរជើងហោះហើរភ្លាមៗ និងការលុបចោល។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm