តំណាងរាស្រ្តមណ្ឌលខេត្តកំពត ជំរុញឱ្យប្រជាកសិករគិតគូរពីការដាំបន្លែធម្មជាតិលើកកម្ពស់ជីវភាពរស់នៅ

2026/01/26 06:55:29 pm        143

ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង​ឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់អំពី​ការបង្កបង្កើន​ផល​ដំណាំបន្លែ​ធម្មជាតិ​របស់​ប្រជាកសិករ ស្ថិតនៅភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានជំរុញឱ្យកសិករបន្តការដាំដុះបន្លែធម្មជាតិ ចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរ និងយកចិត្ត​ទុកដាក់​ជាចម្បងចំពោះសុខមាលភាព និងសុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសសើរកសិករដែលបានចូលរួមអនុវត្តវិធីសាស្រ្តដាំបន្លែធម្មជាតិ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ បរិស្ថាន និងកាត់បន្ថយ​ការចំណាយ។ឯកឧត្តមតំណាងរាស្រ្តមណ្ឌល បានសំណូមពរឱ្យប្រជាកសិករ និងប្រជាពលរដ្ឋប្រើប្រាស់បន្លែធម្មជាតិក្នុងស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់ការថែរក្សាសុខភាព និងអនាម័យ ក៏ដូចជាលើកស្ទួយផលិតផលកសិកម្មក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យជាប្រចាំ ព្រោះរដូវនេះ អាកាសធាតុមានការប្រែប្រួល ចុះត្រជាក់ខ្លាំងអាចធ្វើឱ្យមានបញ្ហាសុខភាព ដូចជា ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើម។ ដូច្នេះត្រូវរស់នៅដោយអនាម័យជាប់ជានិច្ច បើមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់​មន្ទីរពេទ្យ​ឱ្យបានឆាប់រហ័ស ដើម្បីជៀសផុតគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានជូនសារុង និងឧបត្ថម្ភថវិកាដល់ប្រជាកសិករមួយចំនួនផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        123
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm