ក្រសួងមុខងារសាធារណៈ បន្តចុះត្រួត​ពិនិត្យ​ដំណើរ​ការ​ជំរឿន​មន្ត្រី​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ

2026/01/26 07:25:38 pm        232

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​ជំរឿ​ន​មន្ត្រី​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ។​ ការចុះត្រួតពិនិត្យដំណើរការជំរឿននេះ ធ្វើឡើងនៅទីតាំងវិទ្យាល័យ ជាស៊ីម បឹង​កេង​កង​ រាជធានីភ្នំពេញ។

ជាការតាមដានដំណើរការជំរឿន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈនៅថ្ងៃនេះ បានអញ្ជើញ​ដឹក​នាំក្រុ​ម​ការងា​រ​ចុះត្រួ​ត​ពិនិត្យ​ការ​ងារ​ជំរឿន​នៅ​ទី​តាំង​វិទ្យាល័យជាស៊ីមបឹងកេងកង ដោយផ្ទាល់។

សម្រាប់ការចាប់ផ្ដើមដំណើរការជំរឿននេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ធ្លាប់បានលើកឡើងថា នេះជាការងារដែល​ប្រមូល​ទិន្នន័យ​មន្ត្រី​ជាក់​ស្ដែង​កាន់​តែ​ច្បាស់​លាស់ និងមានការឯកភាពគ្នាពីរចនាសម័្ពន្ធ និងមន្ត្រីបម្រើការងារជា​ក់​ស្ដែង​នៅ​តាម​អង្គភាព​។

ជាទិន្នន័យមូលដ្ឋានសំខាន់សម្រាប់ឈានទៅការដោះស្រាយបញ្ហាខ្វះមន្ត្រីតាមរយៈការប្រឡងជ្រើស​រើសដើម្បីទៅបំពេញបន្ថែមឱ្យចំគោលដៅ។ នេះជាចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និង​លើកកម្ពស់សេវាសាធារណៈនៅមូលដ្ឋាន។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៥កន្លងទៅ ក្រសួង​មុខ​ងារ​សាធារណៈ ក៏បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ក៏​ដូច​ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីទៅបំពេញការខ្វះខាតមន្ត្រីផងដែរ។

ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៧ ទទួល​ខុស​ត្រូវ​លើ​កំណែ​ទ​ម្រង់រដ្ឋបាលសាធារណៈ។ ចាប់រាប់ពីដំណាក់កាលដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី ៧​មក​ទល់​បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់។ ចាប់​ផ្ដើម​ដំបូង​ដោយ​ការកែលម្អរប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការវិភាគមុខងារ និងហេដ្ឋា​រចនា​សម័្ព​ន្ធ​តាម​ក្រសួង​ស្ថាប័ន និងការងារបន្ទាប់ជាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដែលអនុវត្តនាពេលនេះ។

ការអនុវត្តការងារជំរឿនចាប់ផ្ដើមដំបូងនៅតាមក្រសួងស្ថាប័ន រួច​បន្ត​ការ​ធ្វើ​ជំរឿន​គ្រូ​បង្រៀន​នៅ​តា​​ម​គ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿន​លើ​មន្ត្រី​បម្រើ​ការ​នៅ​តាម​អង្គ​ភាព​សុខាភិបាល​សាធារណៈ។​

ជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏​ដូច​ជា​ជំរឿន​លើ​មន្ត្រី​បម្រើ​ការ​នៅ​តាម​អង្គភាព​សុខាភិបាលសាធារណៈ ចាប់ផ្ដើមនៅថ្ងៃដំណាលគ្នា ដោយផ្ដើមពី​សាលា​រៀន​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ និងអង្គភាពសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានការិយាល័យសុខាភិបាល ស្រុក​ប្រតិបត្តិចតុមុខ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm