ពលករច្រើននាក់បានទទួលការងារធ្វើក្នុងវេទិកាការងារនៅក្នុងខេត្តបាត់ដំបង និង​បន្ទាយ​មានជ័យ កាលពីចុងសប្ដាហ៍មុន

2026/01/26 07:35:50 pm        158

បន្ទាយមានជ័យ-បាត់ដំបង៖ អតីតពលករច្រើននាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃ បាន​ទទួលកា​រងារធ្វើ តាមរយៈវេទិកាការងារដែលត្រូវបានរៀបចំនៅក្នុងខេត្តបាត់ដំបង និង​បន្ទាយ​មានជ័យ កាលពីចុងសប្ដាហ៍មុន។ ពួកគេបានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងរោងចក្រ​សហ​គ្រាស​នានា​ដែលបានផ្ដល់ឱ កាសការងារដល់ពួកគេ។

ក្នុងស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» វេទិកាការងារ សន្តិសុខសង្គម និង បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦ នៅ​ក្នុង​ស្រុកបវេល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង និងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បីផ្ដល់ឱកាសការងារដល់អតីតពលករវិលត្រឡប់មកពីថៃ និងយុវជន​ក្នុង​មូល​ដ្ឋាន​ឱ្យទទួលបាន ការងារធ្វើភ្លាមៗ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស។

ប្រជាពល​រដ្ឋដែលសម្ភាសន៍ការងារជាប់ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួលបានការ ងារ​ធ្វើ​ដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពួកគេបានថ្លែងអំណរគុណរាជរដ្ឋាភិបាល តាម​រយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំ​យក​ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ដល់​មូលដ្ឋានផ្ទាល់តែម្ដង។

ពួកគេបានបញ្ជាក់​ផ្ដាំតកូនចៅឈប់វិលទៅធ្វើការងារនៅប្រទេសថៃវិញហើយ ព្រោះក្នុងស្រុកមាន ការងារ​ច្រើនកន្លែង សុវត្ថិភាព ប្រាក់ខែសមរម្យមិនចាញ់នៅប្រទេសថៃ ពិសេស​គឺ​បា​ន​នៅ​ជិត​ជុំ​គ្រួសារ​។

សូមជម្រាបថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរ​ជួយ​រក​ការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ គឺវេទិកាជំនួបដ៏ធំមួយរវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើស​រើស បុគ្គលិក សម្ភាស និងទទួលបានការងារភ្លាមៗនៅមូលដ្ឋានផ្ទាល់តែម្តង តាមរយៈក្រុម​ហ៊ុន​ធំ​ៗ​ដែលត្រូវការ កម្លាំងពលកម្មបន្ថែម ដើម្បីកុំឱ្យបងប្អូនពិបាកចំណាយពេលវេលា និង​ថវិកា​ក្នុ​​ងការធ្វើដំណើរទៅឆ្ងាយ៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm