នាវាស្វ័យការពារជប៉ុន នឹងចូលធ្វើទស្សនកិច្ចសហប្រតិបត្ដិការនៅខេត្ដព្រះសីហនុ

2022/03/13 08:01:28 pm        1.2 K

ព្រះសីហនុ៖ ដើម្បីបង្កើនទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្ដការ នាវាកងស្វ័យការពារជប៉ុន នឹងចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ និងផ្លាល់ប្ដូរបទពិសោធន៍ជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ដើម្បីអបអរសាទរឱកាសខួបលើកទី៣០ នៃកិច្ចសហប្រតិបត្ដិរក្សាសន្ដិភាព (PKO) រវាងកម្ពុជា និងជប៉ុន នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង (JMSDF) ដែលមានឈ្មោះ (URAGA និង HIRADO) ជាមួយកងនាវិកជាង ១០០នាក់ នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចពីវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយកងទ័ពជើងទឹកកម្ពុជាមូលដ្ឋានសមុទ្ររាម។ នេះ យោងតាមលិខិតជូនដំណឹងបន្ទាន់ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនក្រសួងការបទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា។

ជាមួយគ្នានោះ នាយនាវីមូលដ្ឋានសមុទ្ររាម បានឱ្យដឹងដែរថា យោងតាមកម្មវិធី គឺនាវាកងស្វ័យការពារជប៉ុន នឹងមកដល់សមុទ្រកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយមិនទាន់ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុ’ព្រះសីហនុនៅឡើយ ព្រោះត្រូវធ្វើចត្ដាឡីស័កសិន (ធ្វើតេស្ដទាំងអស់) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នាយនាវី នាយវីរង និងពលនាវិក ៦០នាក់ នឹងទៅធ្វើបដិសណ្ឋាកិច្ចនាវាកងស្វ័យការពារជប៉ុននៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កងនាវិកស្វ័យការពារជប៉ុនចំនួន ០៤រូប នឹងធ្វើដំណើរទស្សនកិច្ចតាមនាវាកងទ័ពជើងទឹកកម្ពុជា ទៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ជួបសំណេះសំណាលជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រួចហូបអាហារសាមគ្គីថ្ងៃត្រង់នៅមូលដ្ឋានសមុទ្ររាម៕​ អត្ថបទ​ ៖​ ប៊ុនថា


អត្ថបទដែលទាក់ទង

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
2026/10/04 05:06:40 pm        1
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
2026/10/04 04:44:57 pm        1
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
2026/10/04 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា

2026/10/04 05:06:40 pm
​ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
2026/10/04 04:44:57 pm
​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
2026/10/04 04:15:47 pm
​លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
2026/10/04 04:05:11 pm
​ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
2026/10/04 03:59:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm