សម្ដេចតេជោ ជំរុញកម្ពុជានិងឡាវបន្តខិតខំពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ជាមួយ​គ្នា​ឱ្យ​ស្រប​ទៅ​នឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

2026/01/26 07:45:16 pm        299

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឡាវ បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ពង្រី​ក​លើវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិ​ស័យ​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំង​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច ​និងនយោបាយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ប៊ួកែវ ភុំវង្សសាយ (Buakeo Phumvongsay) ឯក​អគ្គ​រដ្ឋទូត នៃ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​ឡាវប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៦​នេះ ​នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភារាជធានីភ្នំពេញ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុង​ឱកាស​នោះ​សម្ដេច​តេជោ ​បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹង ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​នៃសា​ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា សារជាថ្មី ដោយសម្ដេច​តេជោ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះបេសកកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុង​ពេល​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា​ ដោយបាននាំ​នៅ​ទំនាក់ទំនងរវាងកម្ពុជា និង​ឡាវ​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​។

ក្នុង​ឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំ​កម្ពុជា​ បានសម្ដែងនូវក្ដីអរគុណ​ជាអនេក​ដែលសម្ដេចតេជោ​បានអនុញ្ញាតឱ្យឯកឧត្តម និង​សហ​ការី​បាន​ជួប ដើម្បី​ជម្រាបលាក្នុងឱកាសនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ គឺជាផ្ទះទីពីររបស់ឯកឧត្តម ដោយឯកឧត្តមបានបញ្ជាក់ថា ក្នុង​ពេល​បំពេញ​បេសក​កម្ម​ការងារ​នៅ​កម្ពុជា​រយៈ​ពេល​បួន​ឆ្នាំ ឯកឧត្តម​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ជា​មួយ​ប្រជាជន​កម្ពុជា​ជា​ពិសេស​ប្រទេសក​ម្ពុជាតែម្ដង។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ ដោយ​បាន​បញ្ជាក់​ថា ​ក្នុងឱកាសបំពេញបេសកកម្មទូតនៅកម្ពុជានេះ ឯកឧត្តមបានពង្រីកទំនាក់ទំនងរវាងកម្ពុជា និង​ឡាវ​ឱ្យមានភាពល្អប្រសើរ និងការផ្លាស់ប្ដូរ​នូវ​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​ដឹក​នាំ​រវាង​ប្រទេស​ទាំង​ពីរ​ជា​បន្ត​បន្ទាប់​។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ និង​សម្ដេច​ការ​ពេញចិត្តចំពោះអ្វីដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើង ជាពិសេស​ការ​ផ្លាស់​ប្ដូរ​នូវ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ក្នុងឱ​កាសនោះសម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជា បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ពង្រីក​លើ​វិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរតែម្ដង ដើម្បី​ឱ្យ​សម​ស្រប​ទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និង​នយោបាយ​។ សម្ដេចតេជោ បានបញ្ជាក់ថា នៅពេលដែលទំនាក់ទំនងល្អទាំងផ្នែកសេដ្ឋកិច្ច និង​នយោបាយ​រវាងប្រទេស​ទាំ​ង​ពីរ​មាន​ការ​កើន​ឡើង​នោះ​នឹ​ង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ភាពរឹងមាំបន្ថែមទៀត។

ជាចុងក្រោយសម្ដេចតេជោ បានជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋ​ទូត​ឡាវ​ឱ្យ​ទទួល​ជោគជ័យ​លើ​កិច្ច​ការងារ​បន្ត​ទៀត និងសង្ឃឹមថាវិលត្រឡប់​មក​ទស្សន​កិច្ច​​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​ណាមួ​យ​បន្ថែម​ទៀត​៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        164
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm