សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ចុះ MoU ជាមួយក្រសួងទេសចរណ៍ពង្រឹង​សមត្ថភាពមន្រ្តី

2026/01/26 08:03:10 pm        326

សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៦ ខែ​មករានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន​ក្រុម​ប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ការចុះអនុស្សរណៈនៅពេលនេះ គឺផ្តោត​លើ​ការ​បង្កើតកិច្ចសហប្រតិបត្តិការ និងលើក​កម្ពស់​ការ​គាំ​ទ្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់​ព័ន្ធនឹ​ង​ការ​អភិវឌ្ឍ​សមត្ថភាព, ការបណ្តុះបណ្តាល, គម្រោងសិក្សាស្រាវជ្រាវ និងសកម្មភាពផ្សេងៗ ដោយ​ផ្អែក​លើ​គោលការណ៍ពិគ្រោះ យោបល់ ឯកភាពគ្នា សមភាព យុត្តិធម៌ និងផ្ដល់​អត្ថ​ប្រយោជន៍​ដល់​គូភាគី​ទៅ​វិញទៅមក។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា កិច្ចសហប្រតិបត្តិការ​រវាង​សាលា​ភូមិន្ទ​រដ្ឋបាលនៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ក្នុងពេលនេះ គឺពិត​ជាឆ្លើ​យ​តប​ចំ​គោល​ដៅរ​បស់ក្រសួងទាំងពីរ និងរាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់​កាល​ទី១​ ដោយផ្តោតទៅលើអាទិ ភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេក​វិទ្យា​។

ដោយផ្អែកតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា សាលាភូមិន្ទរដ្ឋបាល នៃក្រសួង​មុខ​ងារ​សាធារណៈ ​និងក្រសួងទេសចរណ៍ នឹងឯកភាពក្នុងការផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បី​អភិវឌ្ឍ​សមត្ថភាព មន្ត្រីរាជការ នៃក្រសួងទេសចរណ៍ តាមរយៈគោលការណ៍៦ចំណុចរួមមាន៖ ទី១.​ការសហការរៀបចំវគ្គបណ្ដុះ បណ្ដាលពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។ ទី២.​ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងបទ ពិសោធការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទី៣.ការអនុវត្តគម្រោងសហប្រតិបត្តិការផ្សេងៗទៀត ទី៤. ការចូលរួម និងការរៀបចំសន្និសីទ សិក្ខា​សាលា និងព្រឹត្តិការណ៍នានា ទី៥.ការលើកកម្ពស់កិច្ចសហប្រតិបត្តិ ការសិក្សាអប់រំ​ផ្សេង​ទៀត​តាម​ការឯកភាពគ្នា និងទី៦.ការផ្លាស់ប្ដូរវាគ្មិនសម្រាប់បង្រៀនទៅវិញទៅមក៕ អត្ថបទ៖ ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm