គណបក្សគាំទ្រយោធាមីយ៉ាន់ម៉ា ប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតរៀបចំដោយរបបយោធា

2026/01/26 08:43:14 pm        188

ប្រភពរបស់គណបក្ស នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់សារព័ត៌មាន AFP ថា គណបក្សគាំទ្រយោធាដ៏លេចធ្លោរបស់សហភាពមីយ៉ាន់ម៉ា បានឈ្នះការបោះឆ្នោតដែលរៀបចំដោយរបបយោធា បន្ទាប់ពីមាននូវដំណើរការបោះឆ្នោតរយៈពេល ១ខែ ដែលអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ បានបដិសេធមិនទទួលយក ដោយចាត់ទុកថា គ្រាន់តែជាការកំណត់ឡើងវិញនូវការគ្រប់គ្រងរបស់កងទ័ពប៉ុណ្ណោះ។

បើទោះបីជាយោធាបានបញ្ជាក់ថា ការបោះឆ្នោតនេះនឹងប្រគល់អំណាចទៅឲ្យប្រជាជនវិញក៏ដោយ ក៏មេដឹកនាំប្រជាធិបតេយ្យដ៏មានប្រជាប្រិយភាព លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នៅតែត្រូវបានឃុំខ្លួន តាំងពីរដ្ឋប្រហារ ហើយគណបក្សរបស់លោកស្រីត្រូវបានរំលាយ ខណៈដែលអ្នករិះគន់ លើកឡើងថា សន្លឹកឆ្នោតមានពេញទៅដោយសម្ព័ន្ធមិត្តយោធា។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យចែករំលែកលទ្ធផលបឋម មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណបក្សសាមគ្គីភាពសហភាព និងអភិវឌ្ឍន៍ (USDP) បានបង្ហើបឲ្យដឹងថា «យើងបានឈ្នះសំឡេងភាគច្រើនរួចហើយ» ។

ពួកគេបានបញ្ជាក់ថា៖ «យើងស្ថិតក្នុងការមានសិទ្ធិអំណាចបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីដំណាក់កាលទី៣ និងចុងក្រោយនៃការបោះឆ្នោត បានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា។ ដោយសារយើងបានឈ្នះការបោះឆ្នោត យើងនឹងបន្តទៅមុខ»។

អ្នកវិភាគជាច្រើន ពណ៌នាអំពីគណបក្ស USDP ថា ជាតំណាងស៊ីវិលរបស់យោធាដែលបានដណ្តើមអំណាច ក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដោយផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី។

ការបោះឆ្នោតមិនត្រូវបានធ្វើឡើងនៅក្នុងតំបន់ធំៗរបស់ប្រទេសគ្រប់គ្រងដោយក្រុមឧទ្ទាម ដែលកំពុងប្រយុទ្ធគ្នាជាមួយរបបយោធា ក្នុងសង្គ្រាមស៊ីវិលបង្កឡើងដោយរដ្ឋប្រហារនោះទេ ជាឧបសគ្គមួយទៀតដែលត្រូវបានលើកឡើងដោយអ្នកដែលចោទសួរអំពីអាណត្តិនៃការបោះឆ្នោតនេះ។ លទ្ធផលផ្លូវការត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសនៅប៉ុន្មានថ្ងៃខាងមុខក្នុងសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm