អ្នកបន្តភៀសសឹក ទទូចឱ្យអន្តរជាតិជួយអន្តរាគមន៍​ជំរុញ​ថៃ​បញ្ឈប់​អរិភាព​ជាមួយ​កម្ពុជា និង​ងាក​មក​រក​ដំណោះ​ស្រាយ​ផ្លូវច្បាប់

2026/01/26 09:29:36 pm        193

ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ មាន​លំនៅ​ឋាន​នៅ​តំបន់​ក្រហម​ហើយ​កំពុង​បន្ត​ភៀស​សឹក​តាម​ជំរំ​សុវត្ថិភាព បានស្នើយ៉ាងទទូច ដល់សហគមន៍អន្តរជាតិ បញ្ឈប់​ទង្វើ​អរិភាព​របស់​កង​ទ័ព​ថៃ ​ឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជួយស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ។

ប្រជាពលរដ្ឋ លើកឡើងថា កំពុងនឹករលឹកយ៉ាងខ្លាំង ដល់ផ្ទះសម្បែងពួកគាត់ ដែល​ជម្លៀស​ចេញ​អស់​រ​យៈ​ពេលជាង ១ខែមកហើយនោះ ហើយមិនដឹងទ្រព្យសម្បត្តិ រងការបំផ្លាញយ៉ាងណាខ្លះ ព្រោះ​នៅ​ក្បែរតំបន់ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ហើយចង់ត្រឡប់ទៅផ្ទះវិញ ។

អ្នកភៀសសឹកបានបន្តថា នៅពេលឃើញប្រជាពលរដ្ឋភៀសសឹកដទៃទៀត ត្រឡប់ទៅផ្ទះវិញ គឺ​ពួក​គាត់​ក៏​ចង់​ទៅដែរ ប៉ុន្តែស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ដោយ​សារ​ផ្ទះ​នៅ​ក្នុង​តំបន់​ក្រហម ហើយការហាមមិនទាន់ឲ្យទៅវិញនេះ គឺគិតពីសុវត្ថិភាពរបស់ពួកគាត់។

ទន្ទឹមនេះ ប្រជាពលរដ្ឋបានស្នើយ៉ាងទទូច ដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ជួយ​ដល់​ប្រទេសកម្ពុជា ដែលរងនូវអំពើឈ្លានពានរបស់កងទ័ពថៃ ហើយបាន​បង្ក​សង្គ្រាម​មុន​នោះ ​ដើម្បីពួកគាត់អាចត្រឡប់ទៅផ្ទះវិះ ដោយសុវត្ថិភាព។

ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់អស់រយៈពេលជិតមួយខែ មកហើយក៏ដោយ ក៏​ក្នុង​អំឡុង​នេះ ​កងទ័ពថៃតែងតែបង្កនូវអរិភាព ជាច្រើនបន្តបន្ទាប់ ក្នុងនោះមានការយកបន្លាលួស តួ​កុង​ទីន័រ​ និងកងឡានជាដើម មកព័ទ្ធយកទឹកដីខ្មែរ នៅក្នុងតំបន់មួយចំនួន ដែលទង្វើនេះ បាន​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ គឺមានប្រមាណជាង ៥​សែន​ ៣ម៉ឺននាក់ ឬស្មើនឹង ៨២ភាគរយហើយ បានវិលត្រឡប់ទៅលំនៅឋានវិញ ។ ដូចនេះ​ប្រជា​ពលរដ្ឋ​ភៀស​សឹកបន្តស្នាក់នៅជំរំមានចំនួន ជាង ១១ម៉ឺននាក់ទៀត ក្នុងនោះស្រី្តមានជាង ៦​ម៉ឺន​នាក់​ និងកុមារជិត ៤ម៉ឺននាក់៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm