ប្រតិបត្តិករទេសចរណ៍៖ វិបត្តិព្រំដែនកម្ពុជា-ថៃ ជំរុញឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍កាន់តែខ្លាំង

2026/01/26 02:43:51 pm        123

ប្រតិបត្តិករទេសចរណ៍ បានលើកឡើងថា វិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ឈានដល់ការបិទព្រំដែន គោករវាងប្រទេសទាំងពីរ បានធ្វើឱ្យកម្ពុជាមានឱកាសក្នុងការពង្រឹងវិស័យទេសចរណ៍ឱ្យរឹងមាំឡើង។

លោក ឌុច សារ៉េត ជាប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប បានលើកឡើងថា វិបត្តិព្រំដែនកម្ពុជាថៃនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា។ លោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចម្សិលមិញថា តាមរយៈជម្លោះដែលកើតឡើងនេះ វាបានបង្កើតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍ ពិសេសភ្ញៀវទេសចរក្នុងការជ្រើសរើសវិធីសាស្រ្តក្នុងការធ្វើដំណើរបែបថ្មី។ លោកថា “ពីមុនភ្ញៀវជ្រើសរើសក្នុងការធ្វើដំណើរតាមព្រំដែនគោក ប៉ុន្តែឥឡូវពួកគេដូរពីការហោះហើរពីទីក្រុងមួយៗ មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។ នេះក៏ជាឱកាសមួយសម្រាប់កម្ពុជា ស្របពេលដែលព្រលានយន្តហោះធំៗបានដំណើរការ រួមមានព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរនិងព្រលានយន្តហោះអន្តរជាតិតេជោ”។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលជាពេលយោធាថៃ បើកការបាញ់ប្រហារមកលើកម្ពុជាជាលើកទី២នោះ ចំនួនអ្នកទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការធ្លាក់ចុះប្រមាណជិត៣០ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៤។បើទោះយ៉ាងនេះក្តី ប្រតិបត្តិករវិស័យទេសចរណ៍ បានរំពឹងថា គោលនយោបាយលើកលែងទិដ្ឋាការចំពោះអ្នកទេសចរចិន ក៏នឹងជួយជំរុញដល់កំណើនទេសចរមកលេងនៅកម្ពុជាឡើងវិញ។ ទន្ទឹមនេះ ក្រុមប្រតិបត្តិករ ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តក្នុងការលើកលែងទិដ្ឋការចំពោះប្រទេសគោលដៅដទៃទៀត ដូចជាប្រទេសឥណ្ឌាជាដើម៕អត្ថបទ៖ សាវី 

អត្ថបទដែលទាក់ទង

មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពទំនាក់ទំនងអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
2026/01/26 04:36:12 pm        1
សម្ដេចតេជោ ហ៊ុន សែន៖«ចៅស្រី ZARA តា រង់ចាំទទួលចៅនៅពេលប៉ាម៉ាក់ចៅនាំចៅមកដល់កម្ពុជា»
2026/01/26 04:05:27 pm        1
កម្ពុជា-ឡាវ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
2026/01/26 04:02:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីបារាំង៖អន្តរាគមន៍យោធានៅអ៊ីរ៉ង់ «មិនមែនជាជម្រើសដែលគេចង់បានទេ»

2026/01/26 04:38:25 pm
​មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពទំនាក់ទំនងអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
2026/01/26 04:36:12 pm
​កងទ័ពស៊ូដង់ខាងត្បូងបញ្ជាឲ្យជម្លៀសជនស៊ីវិល និងបុគ្គលិករបស់ NGO និង UN ចេញពីតំបន់របស់ក្រុមប្រឆាំង
2026/01/26 04:35:54 pm
​អ៊ីតាលី និងន័រវែសរិះគន់ការអត្ថាធិប្បាយរបស់លោក TRUMP អំពីតួនាទីរបស់ NATO នៅអាហ្វហ្គានីស្ថាន
2026/01/26 04:33:53 pm
​យន្តហោះឯកជនធ្លាក់ឆេះនៅអាកាសយានដ្ឋានរដ្ឋ Maine របស់អាមេរិក ដោយមានអ្នកដំណើរ ៨នាក់នៅលើនោះ
2026/01/26 04:22:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/25 06:24:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/26 08:28:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/23 02:41:23 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am