ទុនបម្រុងអន្តរជាតិកម្ពុជាឆ្នាំ២០២៥ បានបន្តក្នុងកម្រិតខ្ពស់ធានា​ដល់​ការ​នាំ​ចូល​ទំនិញ​ក្នុង​គ្រា​បន្ទាប់

2026/01/26 09:46:12 pm        201

ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥ បានបន្តរក្សាស្ថិតក្នុងកម្រិតខ្ពស់ ឆ្លុះ​បញ្ចាំង​នូវ​ភាព​រឹងមាំ ​នៃលទ្ធផលសងបំណុលក្រៅប្រទេស ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និង​ប្រព័ន្ធ​ទូទាត់​ជាតិ​ ការទប់ស្កាត់និងវិបត្តិ ជាពិសេសធានាដល់ការនាំចូលទំនិញក្នុង គ្រាបន្ទាប់។

ទាក់ទងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ យោងតាមរបាយការណ៍ត្រួតពិនិត្យប្រឆ្នាំ២០២៥ របស់​ធនាគារ​ជាតិ​នៃកម្ពុជា បានបង្ហាញឱ្យដឹងថា ទុនបម្រុងអន្តរជាតិបន្តរក្សាបាននៅកម្រិតខ្ពស់ ដែល​ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃលទ្ធភាពសងបំណុលក្រៅប្រទេស ការ រក្សាស្ថិរភាពអត្រាប្តូរប្រាក់ និង​ប្រព័ន្ធ​ទូទាត់ជាតិ ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការសន្ទនីយភាព ទប់​ទល់នឹងវិបត្តិខាងក្រៅ។

ជុំវិញទុនបម្រុងនេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក​ឡើង​ឱ្យ​ដឹង​នៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ នាចុងសប្តាហ៍កន្លងមកថា ទុន​បម្រុងអន្តរជាតិនៅក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ ២៧,៥ ប៊ីលានដុល្លារអាមេរិក ក្នុងអត្រា ២២,៣% ធៀបនឹងឆ្នាំ២០២៤ (២២,៥ ប៊ីលានដុល្លារអាមេរិក) ឬស្មើនឹង ៨ ខែ នៃ​ការ​នាំ​ចូល​ទំនិញ ​និងសេវាគ្រាបន្ទាប់ ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ការកើនឡើងនេះ ជា​ចម្បងបណ្ដាលមកពីការកើនឡើងដូចជា៖ តម្លៃមាស, ចំណូលពីការវិនិយោគក្រៅប្រទេស,កា​រ​​ប្រែប្រួលអត្រាប្តូរប្រាក់, និងប្រាក់បញ្ញើពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល និង​ប្រាក់​បម្រុង​កាតព្វកិច្ច។

ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ត្រូវបានអនុវត្តដោយការប្រុងប្រយ័ត្ន និងប្រកបដោយវិជ្ជាជីវៈ ដោយ​រចនាសម្ព័ន្ធគ្រប់គ្រង ទុនបម្រុងអន្តរជាតិ ត្រូវបាន​រៀបចំ​ឡើង​ស្រប​តាម​ឧត្ត​មា​នុវត្ត​ន៍​អន្តរជាតិ ដើម្បីធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រុង ប្រយ័ត្នខ្ពស់។ ការ​កំណត់​ទិស​ដៅ​យុទ្ធសាស្រ្ត និងកម្រិតហានិភ័យទទួលយកបាន ត្រូវធ្វើឡើងដោយក្រុមប្រឹក្សាភិបាល តាម​រ​យៈការ អនុម័តលើគោលនយោបាយវិនិយោគជាប្រចាំឆ្នាំ ឬតាមការចាំបាច់។ រីឯ​ការ​តាម​ដាន​ជា​ប្រចាំខែ គឺត្រូវអនុវត្តដោយគណៈកម្មការ វិនិយោគទុនបម្រុង ដែលមាន​ទេសា​ភិបាល​ជា​ប្រធាន​គណៈកម្មការ ដើម្បីពិនិត្យលទ្ធផលនៃការវិនិយោគ វិភាគលក្ខខណ្ឌទីផ្សារ និង ផ្ដល់​អនុ​សាសន៍​កែ​សម្រួលចាំបាច់ ដើម្បីធានាថា យុទ្ធសាស្ត្រគ្រប់​គ្រង​ទុន​បម្រុង​ត្រូវ​បាន​ផ្ដោត​លើ​សុវត្ថិភាព សន្ទនីយភាព និងទទួល បានចំណូលសមស្រប។

នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម លើសេចក្ដីណែនាំការវិនិយោគ, បទ​បញ្ជា​ផ្ទៃ​ក្នុង​ស្តីពី, សេចក្ដីណែ នាំលើការងារជ្រើសរើសនិងគ្រប់គ្រងអ្នកចាត់ការខាងក្រៅ និង​ភ្នាក់​ងារ​រក្សា​មូលបត្រ “ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីបុគ្គលិកនាយកដ្ឋាន គ្រប់គ្រងទុនបម្រុង”, ប្រព័ន្ធ​គ្រប់​គ្រង​ទុនបម្រុង និងការធ្វើពិពិធកម្មភ្នាក់ងាររក្សាមូលបត្របន្ថែម សំដៅក្នុងការធានាសុវត្ថិភាព និង​ប្រសិទ្ធភាពនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        214
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm