អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាលផ្ដាំផ្ញើ​ដល់​យោធិន​នៃ​កង​រាជ​អាវុធហត្ថ​ទើប​ជ្រើស​រើស​ថ្មី​ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងបទបញ្ជា

2026/01/26 10:17:00 pm        164

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងផ្ដាំផ្ញើដល់យោធិន នៃ​កង​រាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរព​វិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើ និង​ការពារប្រទេសជាតិ មាតុភូមិ និង​បន្ត​ថែ​រក្សា​នូវ​សុខ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស​យូរ​អង្វែង​រហូត​ទៅ​។​

មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើប​ជ្រើស​រើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកមរា ឆ្នាំ២០២៦ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ ឯកឧត្តម​អភិបា​ល​ខេត្ត​បន្តថា ការហ្វឹកហាត់របស់យើង​នៅ​ពេល​នេះ​គឺ​ជា​ភារកិច្ច​ស្នូល​របស់​កង​កម្លាំង​ជា​ចាំ​បា​ច់ ដើម្បីមកបម្រើ និងការពារប្រទេសជាតិ មាតុភូមិ និងបន្ត​ថែ​រក្សា​នូវ​សុខ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស​យូរ​អង្វែងរហូតទៅ ហើយទាល់តែយើងមានសមត្ថភាពគ្រប់គ្រាន់ ទើបយើង​អាច​ការពារ​បូរណ​ភា​ពទឹកដី និងបន្តថែរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋរបស់យើងបានយ៉ាងល្អប្រសើរ។ ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តមអភិបាល​បាន​សំដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ ​កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់​លក្ខណ​សម្បត្តិ​(ជាប់​ជា​ស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវ​ចូល​ហ្វឹក​ហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល សូម​ខិត​ខំ​រៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យ​ទទួល​បាន​ជោគ​ជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, បទវិន័យ​ទូទៅ​សម្រាប់​កង​យោធ​ពល​ខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ និងសូមរគុណ និងកោតសរសើរ​ចំពោះ​ទឹក​ចិត្ត​រប​ស់​ក្រុម​គ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូន ចៅ ចូលបម្រើ​កង​យោធ​ពល​ខេមរ​ភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។

យោង​តាមរបាយការណ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា បេក្ខ​ជន​គ្រប់​លក្ខណ​សម្បត្តិ(ជាប់ជាស្ថាពរ) ទាំង ២២នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាស​បញ្ចូល​ក្រប​ខ័ណ្ឌ​កងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃ កង​រាជ​អាវុធហត្ថ ជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពចាប់ពីថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២៦ និងជូនដំណើរទៅហ្វឹកហ្វឺន នៅវិទ្យាស្ថាន​កង​រាជ​អាវុធ​ហត្ថ​(កំបូល)​នា​ពេល​នេះ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm