សភាអ៊ីរ៉ង់ ថ្កោលទោសចំពោះសេចក្តីសម្រេច«ជ្រៀតជ្រែក» របស់សមភាគីអឺរ៉ុប

2026/01/26 10:55:39 pm        282

កាលពីថ្ងៃអាទិត្យ សមាជិកសភាអ៊ីរ៉ង់បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសេចក្តីសម្រេច«ជ្រៀតជ្រែក» ប្រឆាំងអ៊ីរ៉ង់ដែលសភាអឺរ៉ុបបានអនុម័តថ្មីៗនេះ។

នៅក្នុងសេចក្តីសម្រេចដែលបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុបបានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ពីបទរំលោភសិទ្ធិមនុស្ស ក្នុងអំឡុងពេលមានភាពចលាចលថ្មីៗនេះ នៅក្នុងប្រទេសនេះ ហើយបានអំពាវនាវឲ្យមានចាត់ទុកកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ជាអង្គការភេរវកម្ម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកសភាអ៊ីរ៉ង់បានពិពណ៌នាសេចក្តីសម្រេចនេះថា ជា «ឧទាហរណ៍ច្បាស់លាស់នៃការជ្រៀតជ្រែក» នៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយបន្ថែមថា ការអនុម័តសេចក្តីសម្រេចនេះ មានគោលបំណងបិទបាំងការបរាជ័យរបស់សភាអឺរ៉ុប ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់សហភាពអឺរ៉ុប។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា មានភស្តុតាងដែលអាចទុកចិត្តបានដែលបង្ហាញថា ក្រុម «ភេរវករ» ដែលញុះញង់ឲ្យមានកុបកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ មានទំនាក់ទំនង «ដោយផ្ទាល់ និងរៀបចំ» ជាមួយសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសមួយចំនួន ដែលដឹកនាំនិងគាំទ្រការសម្លាប់ជនជាតិអ៊ីរ៉ង់ នៅក្នុងភាព      ចលាចល។

សមាជិកសភាអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា សភាអឺរ៉ុប និងរដ្ឋាភិបាលអឺរ៉ុបដែល «ជ្រៀតជ្រែក»ក្នុងកិច្ចការរបស់ទីក្រុងតេអេរ៉ង់ មានការទទួលខុសត្រូវផ្នែកច្បាប់ដោយផ្ទាល់ និងនយោបាយចំពោះការគាំទ្រ និងសម្របសម្រួលសកម្មភាព «ភេរវកម្ម» ប្រឆាំងនឹងអ៊ីរ៉ង់ ហើយត្រូវតែទទួលខុសត្រូវ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm