ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានប្រកាសថា សម្ដេចរង់ចាំទទួលចៅស្រី ZARA នៅពេលប៉ាម៉ាក់នាំមកដល់កម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ដោយបានភ្ជាប់ជាមួយសាររបស់លោក សាន ប៊ុនឆាយ ដោយបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ZARA សួរខ្ញុំថា «ប៉ាតើខ្ញុំអាចសុំជួបលោកតា Hun Sen បានទេ»? ខ្ញុំប្រាប់ថាបាន(ខ្ញុំកុហក់កូនព្រោះចង់ឲ្យកូនសប្បាយចិត្ត) ចង់ជួបងាយៗមិចកូនសម្លាញ់ប៉ា? លោកតាជាថ្នាក់ដឹកនាំកំពូល លោកមានពេលឯណាលេងហ្វែសប៊ុក ? លោករវល់គិតរឿងជាតិមាតុភូមិ រឿងអីលោកតាស្គាល់កូន និងស្គាល់ប៉ាៗនោះ? ...និយាយលេងសើចអី..បើខ្ញុំអាចទៅលេងកម្ពុជាបាន ខ្ញុំបបួលអ្នកប្រឆាំងថ្នាក់កណ្តាលដែលភ័យខ្លាចមិនហ៊ានចូលកម្ពុជា ឲ្យពួកគាត់បានទៅលេងស្រុកកំណើតហ្មង គឺទៅដោយគ្មានការភ័យខ្លាច....ខ្ញុំនិយាយមែន និយាយមុខស្ងួត..៕



