រុស្ស៊ី​ពឹងផ្អែក​លើ​ចិន​ជួយ​សម្រាល​ទណ្ឌកម្ម ខណៈ​អាមេរិក​ព្រមាន​ក្រុង​ប៉េកាំង​

2022/03/14 04:46:24 pm        3.0 K

​រុស្ស៊ី៖ រុស្ស៊ី​និយាយ​ថា ខ្លួន​កំពុង​ពឹង​ផ្អែកលើ​ជំនួយ​របស់​ចិន​ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ​ដែល​ត្រូវ​បាន​ដាក់​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​សហរដ្ឋអាមេរិក​បាន​ព្រមាន​ក្រុង​ប៉េកាំង​កុំ​ឲ្យ​ផ្ដល់​មធ្យោបាយ​គេច​ផុត​ពី​ស្ថានភាព​យ៉ាប់យ៉ឺន​ទាំងឡាយ​។

​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​លោក Anton Siluanov បាន​និយាយ​ថា​ ទណ្ឌ​កម្ម​នេះ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​អាច​ទទួល​បាន​ប្រាក់​ចំនួន ៣០០​ពាន់​លាន​ដុល្លារ​នៃ​ទឹកប្រាក់​សរុប ៦៤០​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​មាស​សុទ្ធ និង​ទុន​ប្ដូរ​ប្រាក់​បរទេស​បម្រុង ហើយ​បាន​បន្ថែម​ថា មាន​សម្ពាធ​លើ​ក្រុង​ប៉េកាំង​ដើម្បី​ឲ្យ​បិទ​ច្រក​បន្ថែម​ទៀត​។​ លោក​បាន​និយាយកាលពី​ថ្ងៃអាទិត្យ​ថា យើង​មាន​ចំណែក​នៃ​មាស និងទុន​ប្ដូរ​ប្រាក់​បរទេស​បម្រុង​របស់​យើង​ជា​រូបិយប័ណ្ណ​ចិន​គឺ​ប្រាក់​យ័ន ​(yuan)​។ ហើយ​យើង​បាន​មើល​ឃើញ​ថា អ្វី​ដែល​ជា​សម្ពាធ​កំពុង​ត្រូវ​បាន​ដាក់​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​លើ​ចិន គឺ​ដើម្បី​កំណត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ជាមួយ​ចិន​។ ជា​រួម​ពិតជា​មាន​សម្ពាធ​ក្នុង​ការ​រឹតត្បិត​មធ្យោបាយ​ចូល​ទៅ​យក​ប្រាក់​បម្រុង​ទាំងនោះ​។​

​ប៉ុន្តែ​ខ្ញុំ​គិត​ថា មិត្តភាព​របស់​យើង​ជាមួយ​ចិននឹង​នៅតែ​អនុញ្ញាត ​ឲ្យ​យើង​រក្សា​បាន​នូវ​កិច្ច​សហប្រតិបត្តិការ ដែល​យើង​ទទួល​បាន​ដែល​មិន​ត្រឹមតែ​ការ​រក្សា​បាន​ទំនាក់ទំនង​ល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្កើន​បរិស្ថាន​ល្អ ជាទី​ដែល​បណ្ដា​ទីផ្សារ​របស់​លោក​ខាងលិច​កំពុងតែ​បិទ​ទៀត​ផង​។​ ​សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា ​ប្រទេស​ចិន​នឹង​ប្រឈម​នឹង​ផលវិបាក បើ​ប្រទេស​នេះ​ជួយ​រុស្ស៊ី​ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ដាក់​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm