បុណ្យជាតិអូស្ត្រាលី ប្រារព្ធឡើងអមដោយការជួបជុំ «ទិវាឈ្លានពាន» និងការតវ៉ាប្រឆាំងអន្តោប្រវេសន៍

2026/01/26 11:06:46 pm        229

មនុស្សរាប់ពាន់នាក់បានប្រារព្ធទិវាជាតិអូស្ត្រាលី នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) នេះ អមដោយប្រឹត្តិការណ៍ជួបជុំ «ទិវាឈ្លានពាន» ដើម្បីគាំទ្រជនជាតិដើមអូស្ត្រាលី និងអំពាវនាវឲ្យមានឯកភាព ខណៈដែលការតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍ដាច់ដោយឡែក ក៏បានទាក់ទាញមនុស្សចូលរួមយ៉ាងច្រើនផងដែរ។

ទិវាជាតិអូស្ត្រាលីរំលឹកដល់ថ្ងៃដែលចក្រភពអង់គ្លេស បានបង្កើតរដ្ឋ New South Wales ជាដែនដីអាណានិគម សម្រាប់ពន្ធនាគារកម្រិតធ្ងន់នៅតំបន់ដាច់ស្រយាល ដោយការទៅដល់ទីក្រុងស៊ីដនីជាមួយនឹងនាវាដឹកអ្នកដាក់អាណានិគម និងទណ្ឌិត។

តែយ៉ាងណាក្ដី សម្រាប់ជនជាតិដើមអូស្ត្រាលីជាច្រើន ដែលមានចំនួនប្រហែល ៤ភាគរយនៃប្រជាជន ២៧លាននាក់របស់ប្រទេសនេះ ទិវានេះ មិនមែនជាថ្ងៃឈប់សម្រាប់ដ៏គួរឲ្យអបអរឡើយ ដោយពួកគេចាត់ទុកថា ជា «ទិវាឈ្លានពាន» និងជាការកត់សម្គាល់ពីការបំផ្លាញវប្បធម៌របស់ពួកគេ ដោយអ្នកតាំងលំនៅរបស់ជនជាតិអឺរ៉ុប។

នៅឧទ្យាន Hyde Park ក្នុងទីក្រុងស៊ីដនី ការជួបជុំ «ទិវាឈ្លានពាន» ប្រចាំឆ្នាំ បានចាប់ផ្តើមនៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ដោយការឧទ្ទិសដល់អ្នកដែលត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើង នៅក្នុងទីក្រុងជនបទរដ្ឋ New South Wales កាលពីសប្តាហ៍មុន។

តំណាងជនជាតិដើមភាគតិច ក៏បានលើកឡើងផងដែរ អំពីការប្រគល់ដីធ្លីមកវិញ ចំនួនអ្នកស្លាប់ឡើងខ្ពស់នៃជនជាតិដើមភាគតិច នៅក្នុងការឃុំឃាំងរបស់នគរបាល និងតម្រូវការបន្តរួបរួមគ្នាប្រឆាំងនឹងការមានទង្វើជាតិនិយមកាន់តែខ្លាំងឡើងៗ ពីសំណាក់ក្រុមប្រឆាំងស្តាំនិយម និងគណបក្សប្រជានិយម One Nation របស់លោកស្រី Pauline Hanson ដែលកំពុងកើនសំឡេងឆ្នោត៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm