ស៊ីរីបើកច្រករបៀងជំនួយមនុស្សធម៌ទៅកាន់ទីក្រុងដែលមានជនជាតិភាគច្រើន រស់នៅ

2026/01/26 11:13:45 pm        90

យោធាស៊ីរី បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបើកច្រករបៀងមនុស្សធម៌មួយទៅកាន់ទីក្រុង Kobani មានជនជាតិឃើដភាគច្រើនរស់នៅ ដែលពោរពេញទៅដោយជនភៀសខ្លួន ខណៈដែលក្បួនរថយន្តរបស់អង្គការសហប្រជាជាតិដែលដឹកជំនួយសង្គ្រោះជីវិត បានធ្វើដំណើរទៅកាន់ទីនោះ។

ការបើកច្រករបៀងជំនួយនេះ បានកើតឡើង នៅពេលដែលក្រសួងការពារជាតិ បានប្រកាសពីការបន្តបទឈប់បាញ់រយៈពេល ១៥ថ្ងៃ នៅទូទាំងគ្រប់សមរភូមិនៃកងទ័ពអារ៉ាប់ស៊ីរី ដែលមានប្រសិទ្ធភាព នៅម៉ោង ១១ យប់ថ្ងៃទី ២៤ ខែមករា។

ក្រសួងបាននិយាយថា ការបន្តបទឈប់បាញ់នេះ ធ្វើឡើង ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនអ្នកជាប់ឃុំឃាំងរដ្ឋអ៊ីស្លាម Daesh ពីពន្ធនាគារនៅក្នុងប្រទេសស៊ីរី ទៅកាន់អ៊ីរ៉ាក់។

ទីបញ្ជាការប្រតិបត្តិការនៃកងទ័ពអារ៉ាប់ស៊ីរី បានព្រមានកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងកងជីវពលនៃគណបក្សពលករឃើដ (PKK) អំពីការបន្តការរំលោភបំពាន និងការបង្កហេតុរបស់ពួកគេ។

ទីបញ្ជាការប្រតិបត្តិការនេះ ក៏បានប្រកាសពីការបើកច្រករបៀងមនុស្សធម៌ចំនួនពីរ គឺមួយទៅកាន់ទីក្រុង Kobani និងមួយទៀត នៅក្នុងខេត្ត Hasakah ក្បែរនោះ ដើម្បីអនុញ្ញាតឲ្យ «ជំនួយចូល»។

លោក Gonzalo Vargas Llosa តំណាងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី បាននិយាយនៅលើគេហទំព័រ X ថា៖«ដោយសារមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលស៊ីរី…ក្បួនរថយន្តដឹកទំនិញចំនួន ២៤គ្រឿង ដែលដឹកអាហារចាំបាច់ សម្ភារៈសង្គ្រោះ និងប្រេងម៉ាស៊ូត» បានចេញដំណើរទៅកាន់ទីក្រុង Kobani «ដើម្បីផ្តល់ជំនួយសង្គ្រោះជីវិត និងជំនួយរដូវរងាដល់ជនស៊ីវិលដែលរងផលប៉ះពាល់ដោយអរិភាពនេះ»៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm