កាសែត Politico បានរាយការណ៍ដោយដកស្រង់សម្តីតំណាងរដ្ឋបាលប្រធានាធិបតីអាមេរិកថា សហរដ្ឋអាមេរិក រំពឹងថា នឹងសម្រេចបានការពង្រឹងទំនុកចិត្តរវាងរុស្ស៊ី និងអឺរ៉ុប តាមរយៈការបន្ធូរបន្ថយភាពតាន តឹង។
ប្រភពបានប្រាប់សារព័ត៌មាននេះថា៖«ជាក់ស្តែងពុំមានទំនុកចិត្តច្រើននៅពេលនេះ រវាងអឺរ៉ុប និងរុស្ស៊ីទេ ប៉ុន្តែយើងចង់បង្កើតក្របខ័ណ្ឌមួយដែលអាចចាប់ផ្តើមគំរូថ្មីមួយ ដែលអាចចាប់ផ្តើមកសាងទំនុកចិត្ត ដោយបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងពិតប្រាកដ»។

នៅក្នុងកិច្ចប្រជុំរបស់តំណាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែនដែលបានធ្វើឡើង នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ការយកចិត្តទុកដាក់យ៉ាងច្រើន ត្រូវបានផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច និងការគ្រប់គ្រងលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye។ Politico បាននិយាយដោយដកស្រង់សម្តីតំណាងរដ្ឋបាលអាមេរិកថា៖«ភាគីទាំងពីរ កំពុងចាប់ផ្តើមគិតអំពីអ្វីដែលពួកគេអាចទទួលបានពីសន្តិភាព ដូចជាផែនការវិបុលភាពសម្រាប់អ៊ុយក្រែន ឱកាសមួយចំនួនសម្រាប់រុស្ស៊ី ក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក»៕
