ក្រសួងការបរទេសបង់ក្លាដែសនិយាយថា ពួកគេមានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំងកាលដែលអតីតនាយករដ្ឋមន្រ្តីរត់ភៀសខ្លួន Sheikh Hasina ត្រូវបានគេអនុញ្ញាតឲ្យថ្លែងសុន្ទរកថាជាសាធារណៈនៅក្នុងប្រទេសជិតខាងឥណ្ឌា ជាទីដែលលោកស្រីបានរត់ភៀសខ្លួនទៅកាន់កាលពីឆ្នាំ ២០២៤ ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ការអនុញ្ញាតឲ្យហេតុការណ៍កើតឡើងទៅកើតនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា និងការអនុញ្ញាតឲ្យឃាតករ Hasina ថ្លែងសុន្ទរកថាដ៏គួរឲ្យស្អប់ខ្ពើមរបស់គាត់ គឺជាការប្រមាថយ៉ាងច្បាស់ចំពោះប្រជាពលរដ្ឋបង់ក្លាដែស ហើយនិងរដ្ឋាភិបាលបង់ក្លាដែស ។
លោកស្រី Hasina វ័យ ៧៨ឆ្នាំ បានរស់នៅនិរទេសខ្លួននៅប្រទេសឥណ្ឌា ចាប់តាំងពីខែសីហា ឆ្នាំ ២០២៤ ពេលការបះបោរដឹកនាំដោយក្រុមនិស្សិតបានបញ្ចប់ការគ្រប់គ្រងរយៈពេល ១៥ឆ្នាំរបស់លោកស្រី បានធ្វើឲ្យមានការចោទប្រកាន់ពីការបំពានសិទ្ធិមនុស្សសកល រួមទាំងការវាយប្រហារ ការដាក់ពន្ធនាគារ និងការសម្លាប់មានគោលដៅលើឥស្សរជនប្រឆាំង ក្រុមប្រឆាំង និងក្រុមអ្នករិះគន់ ។
លោកស្រីត្រូវបានតុលាការក្រុង Dhaka កាត់ទោសប្រហារជីវិតដោយកំបាំងមុខ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ សម្រាប់ការញុះញង់ ការចេញបញ្ជាឲ្យសម្លាប់ និងភាពអសកម្មក្នុងការទប់ស្កាត់អំពើឃោរឃៅ អំឡុងការបង្រ្កាបរបស់រដ្ឋាភិបាលលោកស្រីលើការបះបោរឆ្នាំ ២០២៤ ដែលមនុស្សជាង ១.៤០០នាក់ ត្រូវបានសម្លាប់ ៕
