កម្ពុជា​ទទួល​បាន​សមិទ្ធ​ផល​ធំ​ៗ ៣ ក្នុង​មហាសន្និបាត​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី​

2022/03/14 05:17:56 pm        217

​ប្រដាល់​សកល៖ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាបាន​ឲ្យ​ដឹងថា កម្ពុជា​បានទទួល​សមិទ្ធផល​ធំៗ ៣ ក្នុងការ​ចូលរួម​មហាសន្និបាត​វិសាមញ្ញ​ របស់​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី (Asian Boxing Confederation នៅ​ទីក្រុង Amman ប្រទេស​ហ្ស៊​កដា​នីកាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ កន្លងទៅ។​

​សមិទ្ធផល​សំខាន់ៗដែល​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា ទទួលបាន​ពី​មហាសន្និបាត ៤​ឆ្នាំ​ម្ដងនេះ ទី​១-​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​ជាប់ឆ្នោត​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ នៃ​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ីសម្រាប់​អាណត្តិ​​ថ្មី ២០២២-២០២៦ និង​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​សម្រេចចិត្ត​ រប​ស់​សហព័ន្ធ​ប្រដាល់សកល​អាស៊ី​។​ ​ទី​២.​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បានទទួល​ការគាំទ្រ​ពី​សមាគម​កីឡាប្រដាល់​សកល​ថៃ ក្នុងការ​រ៉ាប់រង​ចំណាយ​សំបុត្រ​យន្តហោះ ហូបចុក និង​ស្នាក់នៅសម្រាប់​កីឡាករ​ជម្រើសជាតិ​កម្ពុជា ៣​រូប និង​គ្រូបង្វឹក ១​រូបចេញទៅ​បោះជំរំហ្វឹកហាត់ និង​ប្រកួត Thailand Open 2022 ចាប់ពី​ថ្ងៃទី​២៦ ខែមីនា ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២២ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ក្រុម​ជម្រើសជាតិ មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​វៀតណាមនា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ។​

​ទី​៣.​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី បាន​ឧបត្ថម្ភ​សម្ភារៈ​ហ្វឹកហាត់​ដល់​សហព័ន្ធ​ប្រដាល់សកល​កម្ពុជា តាម​ការស្នើសុំ​របស់​ភា​គី​កម្ពុជា​ទៀត។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ បានចាត់ទុក​នេះ​គឺជា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយ សម្រាប់​ប្រដាល់សកល​កម្ពុជាដែលមាន​សមាសភាព​ថ្នាក់ដឹកនាំ​សហព័ន្ធ ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាស៊ី ក្លាយជា​សមាជិ​ក​​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី ដែលជា​សញ្ញា​វិជ្ជមាន​មួយក្នុងការ​ជំរុញ​វិស័យ​កីឡា​ប្រដាល់សកល​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​បំផុស​ចលនា​កីឡា​ប្រដាល់សកល​កម្ពុជា​លើ​ឆាក​អន្ដរជាតិ​ផងដែរ។​ ​គួរ​បញ្ជាក់ថា មហាសន្និបាត​អាណត្តិ​ឆ្នាំ​២០២២-២០២៦ របស់​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី​នេះ គឺមាន​ប្រទេស​សមាជិក ៣០​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ចូលរួម ក្នុងនោះ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ក៏បាន​ឈរ​ជា​បេក្ខភាព​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ ហើយ​ត្រូវបាន​អង្គ​មហាសន្និបាត​បោះឆ្នោត​ជ្រើសតាំង​ លោក​ជា​សមាជិក​ពេញ​សិទ្ធ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        420
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        507

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm