តុលាការស្រុកកណ្តាលក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង គ្រោងនឹងចេញសេចក្តីសម្រេចថាតើនឹងត្រូវកាត់ទោសឬយ៉ាងណា ភរិយាអតីតប្រធានាធិបតីរងការចោទប្រកាន់លោក Yoon Suk Yeol គឺលោកស្រី Kim Keon Hee នៅថ្ងៃពុធ ទី ២៨ ខែមករាខាងមុខនេះ ដែលកំពុងស្ថិតក្រោមការឃុំខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការកាត់ទោស សម្រាប់ការទទួលយកសង្ស័យនូវសំណូក ជាថ្នូនឹងការសម្របសម្រួល និងការចោទប្រកាន់ផ្សេងៗទៀត ។
កាលពីខែមុន ក្រុមរដ្ឋអាជ្ញា បានស្វែងរកការកាត់ទោសរយៈពេល ១៥ឆ្នាំ សម្រាប់អតីតស្រ្តីទី ១រូបនេះ ហើយនិងស្នើសុំផងដែរការផាកពិន័យ ១,៣៦លានដុល្លារ ហើយនិងការពិន័យជាង ៦៥ម៉ឺនដុល្លារ ទៀត សម្រាប់ការទាញយកប្រាក់ចំណេញខុសច្បាប់ ។

ក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់លោកស្រី Kim ថាបានទទួលយកប្រាក់ចំណេញជាង ៥៥ម៉ឺនដុល្លារ កាលពីឆ្នាំ ២០១០ និងឆ្នាំ ២០១១ តាមរយៈការចូលរួមក្នុងការរៀបចំភាគហ៊ុនខុសច្បាប់ និងទទួលបានកាបូប Chanel ចំនួន ២ ខ្សែក.ពេជ្រមួយខ្សែ និងមើមយិនស៊ិនកូរ៉េ ដែលមានតម្លៃប្រហែលជាង ៥៥.០០០ដុល្លារ ពីព្រះវិហារបង្រួបបង្រួម ដែលជាផ្នែកមួយនៃផ្តល់ឥទ្ធិលដល់ពួកគេ ។
លោកស្រី Kim បានច្រានចោលរាល់ទោសកំហុសទាំងអស់ ហើយក្រុមមេធាវីរបស់លោកស្រីនិយាយថា លោកស្រីពុំបានបញ្ជាការជួញដូរ ឬភាគហ៊ុនជួញដូរដោយខ្លួនឯងនោះទេ ហើយព្រះវិហារ បានផ្តល់កាបូបដល់លោកស្រី Kim ជាអំណោយប៉ុណ្ណោះ ពុំមានការដោះដូរអ្វីឡើយ ៕
