ក្រុមមេដឹកនាំមកពីគណបក្សនយោបាយជប៉ុនចំនួន ៧ បានចូលរួមការជជែកដេញដោលមុនការបោះឆ្នោតនៅទីក្រុងតូក្យូនាថ្ងៃចន្ទនេះ រយៈពេល ១ថ្ងៃ មុនពេលការចាប់ផ្តើមជាផ្លូវការយុទ្ធនាការសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី ៨ ខែកុម្ភៈ ។

នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi បានប្រឈមនឹងការចោទសួរពីផលប៉ះពាល់នៃការផ្អាកស្នើសុំរយៈពេល ២ឆ្នាំរបស់គណបក្សប្រជាធិបតេយ្យសេរីរបស់លោកស្រីចំពោះពន្ធលក់ចំនួន ៨ភាគរយលើទំនិញ និងភេសជ្ជៈ ក្រោយក្តីបារម្ភពីការផ្តល់ហិរញ្ញប្បទានដល់គោលនយោបាយស្នើឡើងដែលត្រូវបានធ្វើរង្គោះរង្គើរដោយសារទីផ្សារមូលបត្រ កាលពីសប្តាហ៍មុន ។
លោក Yoshihiko Noda គឺជាមេដឹកនាំគណបក្សប្រឆាំងសម្ព័ន្ធកំណែទម្រង់និយមកណ្តាលដែលបានស្នើសុំឲ្យមានការកាត់បន្ថយពន្ធលក់លើទំនិញដែរនោះ ត្រូវបានពិភាក្សាផងដែរលើប្រធានបទមួយនេះ ។
លោកស្រី Takaichi ដែលក្រុមចម្រុះរបស់លោកស្រីជាមួយគណបក្សនវានុវត្តន៍ជប៉ុនមានទំនោរស្តាំនិយម គ្រប់គ្រងអាសនៈភាគតិចនៅក្នុងសភាជាន់ទាបជប៉ុននោះ បានបញ្ជាក់ជាថ្មីម្តងទៀតពីការសន្យារបស់លោកស្រី ក្នុងការលាលែងពីតំណែងនាយករដ្ឋមន្រ្តី បើសិនជាប្លុករបស់លោកស្រី ពុំបានឈ្នះសំឡេងភាគច្រើន ៕
