រូបភាពវីដេអូឃ្លីបពីយានដ្រូនឃើញផ្សែងយ៉ាងក្រាស់កើតចេញពីអគ្គិភ័យដែលបានឆាបឆេះនៅរោងចក្រផលិតចំណីអាហារនៅជិតទីក្រុងTrikala ស្ថិតនៅតំបន់ភាគកណ្តាលប្រទេសក្រិកនាថ្ងៃចន្ទនេះដែលបណ្តាលឲ្យមនុស្ស ៣នាក់ បាត់បង់អាយុជីវិត ។ ក្រុមមន្រ្តីនិយាយថា មនុស្ស១៣នាក់ បាននៅក្នុងរោងចក្រ ពេលដែលអគ្គិភ័យកើតឡើង ហើយមនុស្ស ៨នាក់ ក្នុងចំណោមពួកគេអាចរត់ចេញរួចពីរោងចក្រខណៈមនុស្ស ៥នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍នៅមុននេះថា បាត់ខ្លួន ។ក្រុមមន្រ្តីបន្តថាមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យនេះ កើតឡើង ពុំត្រូវបានដឹងច្បាស់នោះទេ ហើយសារព័ត៌មានក្នុងស្រុករាយការណ៍ថាការផ្ទុះដ៏ខ្លាំងមួយបានឮមុនពេលអគ្គិភ័យកើតឡើង ។ពួកគេនិយាយទៀតថាក្រុមភ្នាក់ងារពន្លត់អគ្គិភ័យចំនួន ៤០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ១៣គ្រឿងត្រូវបានដាក់ពង្រាយទៅកាន់រោងចក្រ ដើម្បីព្យាយាមពន្លត់អណ្តាតភ្លើង ៕