អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា ប្រទេសអេត្យូពីបានប្រកាសពីការបញ្ចប់ការរីករាលដាលនៃជំងឺ Marburg បន្ទាប់ពីជំងឺនេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់។

ប្រទេសស្ថិតនៅញកតំបន់អាហ្វ្រិកមួយនេះ បានប្រកាសកាលថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំមុន អំពីការផ្ទុះឡើងនូវជំងឺងាយឆ្លងរាលដាល ស្រដៀងនឹងជំងឺអេបូឡា (Ebola )។
អង្គការសុខភាពពិភពលោក (WH) បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ប្រទេសអេត្យូពី បានប្រកាសជាផ្លូវការអំពីការបញ្ចប់ការរីករាលដាល់នៃជំងឺ Marburg លើកដំបូងរបស់ខ្លួន បន្ទាប់ពីបានបង្កើនការឃ្លាំមើលកាន់តែប្រសើរឡើង ដោយគ្មានករណីថ្មីណាមួយត្រូវបានបញ្ជាក់កើតឡើងឡើយ»។
គួរបញ្ជាក់ថា ជំងឺ Marburg ជារឿយៗ បណ្តាលឲ្យឈឺក្បាលធ្ងន់ធ្ងរ និងនាំឲ្យមានការហូរឈាម។ ការផ្ទុះឡើងពីមុន នៅទ្វីបអាហ្វ្រិក បានបណ្តាលឲ្យមានអត្រាមរណភាពខ្ពស់ដល់ទៅ ៨០ភាគរយ ឬច្រើនជាងនេះលើករណីជាច្រើន ដែលជាធម្មតាក្នុងរង្វង់រយៈពេល ៨ថ្ងៃ ទៅ ៩ថ្ងៃ ចាប់ផ្តើមចេញរោគសញ្ញា៕

