ក្រុមសិទ្ធិមនុស្ស៖ ចំនួនអ្នកស្លាប់ត្រូវបានអះអាង ដោយសារការតវ៉ា នៅអ៊ីរ៉ង់ មានជិត ៦.០០០នាក់

2026/01/27 02:17:33 am        82

ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក នាថ្ងៃចន្ទ (ទី២៦ ខែមករា) នេះ បានឲ្យដឹងថា ខ្លួន បានបញ្ជាក់ពីការស្លាប់របស់មនុស្ស ៥.៨៤៨នាក់ នៅក្នុងការតវ៉ាជាបន្តបន្ទាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានបង្ក្រាបដោយកងកម្លាំងសន្តិសុខ ដោយបានព្រមានថា ខ្លួននៅតែកំពុងស៊ើបអង្កេតការស្លាប់ដែលអាចកើតមានរាប់ពាន់នាក់ទៀត។

គួរបញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមកាលពីចុងខែធ្នូឆ្នាំមុន ដែលបង្កឡើងដោយការមិនពេញចិត្ត ចំពោះសេដ្ឋកិច្ច ប៉ុន្តែបានប្រែក្លាយទៅជាចលនាដ៏ធំ ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម ដោយមានការជួបជុំគ្នា តាមដងផ្លូវដ៏ធំអស់រយៈពេលជាច្រើនថ្ងៃ ចាប់តាំងពីថ្ងៃទី៨ ខែមករា។ ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់អាជ្ញាធរថា បានធ្វើការបង្ក្រាបមិនធ្លាប់មានពីមុន ដោយបានបាញ់ប្រហារដោយផ្ទាល់ទៅលើក្រុមបាតុករ ហើយមហាបាតុកម្មបានស្ងប់ស្ងាត់ទៅវិញហើយ សម្រាប់ពេលនេះ។

អង្គការមិនមែនរដ្ឋាភិបាលដែលតាមដានចំនួនអ្នកស្លាប់ បានលើកឡើងថា ភារកិច្ចរបស់ពួកគេត្រូវបានរារាំងដោយការបិទប្រព័ន្ធអ៊ីនធឺណិតរយៈពេល ១៨ថ្ងៃ ដោយព្រមានថា តួលេខដែលត្រូវបានបញ្ជាក់ ទំនងជាទាបជាងចំនួនអ្នកស្លាប់ជាក់ស្តែង។

ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានបញ្ជាក់ថា មនុស្សចំនួន ៥.៨៤៨នាក់ ត្រូវបានសម្លាប់ ដែលរួមមានអ្នកតវ៉ា ៥.៥២០នាក់ អនីតិជន ៧៧នាក់ សមាជិកកងកម្លាំងសន្តិសុខ ២០៩នាក់ និងអ្នកឈរមើល ៤២នាក់។

ប៉ុន្តែក្រុមនេះបានបន្ថែមថា ខ្លួននៅតែកំពុងស៊ើបអង្កេតករណីបាត់បង់ជីវីត ដែលអាចមាន ១៧.០៩១នាក់ផ្សេងទៀត។ ស្ថាប័ននេះបានបន្ថែមថា យ៉ាងហោចណាស់មនុស្ស ៤១.២៨៣នាក់ត្រូវបានចាប់ខ្លួន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm