ចិនប្រាប់ពលរដ្ឋរបស់ខ្លួនកុំឲ្យទៅលេងជប៉ុន អំឡុងថ្ងៃឈប់សម្រាកដ៏យូរបំផុតប្រចាំឆ្នាំ

2026/01/27 03:10:24 am        102


ចិន នៅថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅលេងប្រទេសជប៉ុន អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលជាថ្ងៃឈប់សម្រាកសាធារណៈដ៏យូរបំផុតរបស់ប្រទេស ខណៈដែលទីក្រុងប៉េកាំង មិនបានបង្ហាញសញ្ញាពីការថយចុះនោះឡើយ សម្រាប់កំហឹង ចំពោះការអត្ថាធិប្បាយដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Sanae Takaichi បានធ្វើឡើងនៅដើមខែវិច្ឆិកាឆ្នាំមុន ជុំវិញបញ្ហាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ។

ដោយលើកឡើងពី «ការកើនឡើងនូវឧក្រិដ្ឋកម្មដែលកំណត់គោលដៅលើពលរដ្ឋចិន» និងព្រឹត្តិការណ៍រញ្ជួយដី ក្រសួងការបរទេសចិន បានប្រាប់ថា ពលរដ្ឋ «ប្រឈមនឹងការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរ នៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលក្រសួងបានចេញផ្សាយ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានចេញការព្រមានស្រដៀងគ្នានេះ ក្រោយការអត្ថាធិប្បាយរបស់លោកស្រី Takaichi ក្នុងខែវិច្ឆិកាឆ្នាំកន្លងមក ដែលលើកឡើងថា សន្មតថា មានការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់នោះ ទីក្រុងតូក្យូអាចឆ្លើយតបដោយយោធា។

ការអត្ថាធិប្បាយនេះបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា ដែលបានឆ្លើយតបដោយការទប់ស្កាត់ការនាំចេញ ការលុបចោលជើងហោះហើរ និងការអត្ថាធិប្បាយពោរពេញដោយកំហឹងតាមបណ្ដាញសារព័ត៌មានរដ្ឋ។ ក្រសួងការពារជាតិរបស់ប្រទេសនេះ បានព្រមានទីក្រុងតូក្យូ អំពីការមាននូវភាពបរាជ័យផ្នែកយោធា «ដ៏ធ្ងន់ធ្ង» ប្រសិនបើខ្លួនប្រើកម្លាំង ដើម្បីធ្វើអន្តរាគមន៍ លើបញ្ហាកោះតៃវ៉ាន់។

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិន រួមមាន Air China, China Eastern និង China Southern Airlines កាលពីថ្ងៃចន្ទ បានពង្រីកគោលនយោបាយផ្លាស់ប្តូរ និងលុបចោលដោយឥតគិតថ្លៃ សម្រាប់ជើងហោះហើរដែលទាក់ទងនឹងប្រទេសជប៉ុន រហូតដល់ថ្ងៃទី២៤ ខែតុលា។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ បានប្រកាសពីគោលនយោបាយទាំងនេះ ជាលើកដំបូងនៅក្នុងខែវិច្ឆិកា បន្ទាប់ពីមានការលើកឡើងរបស់លោកស្រី Takaichi ហើយបន្ទាប់មកកាលពីខែមុនបានបន្តគោលនយោបាយទាំងនេះ រហូតដល់ខែមីនា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm