ក្បួនរថយន្តដឹកជំនួយ UN បានទៅដល់ទីក្រុង Ain al-Arab របស់ស៊ីរី ខណៈឈប់បាញ់បន្តរវាងកងទ័ព និងកងកម្លាំង SDF

2026/01/27 03:39:28 am        73

ក្បួនរថយន្តអង្គការសហប្រជាជាតិ(UN) ដឹកជំនួយសង្រ្គោះអាយុជីវិត បានធ្វើដំណើរទៅដល់ទីក្រុង Ain al-Arab ដែលភាគច្រើនគឺជាជនជាតិឃឺដ ស្ថិតនៅតំបន់ភាគខាងជើងប្រទេសស៊ីរី ស្របពេលដែលបទឈប់បាញ់រវាងកងទ័ពស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF)ដឹកនាំដោយក្រុមឃឺត បានបន្តចូលជាធរមាន ។

ក្បួនរថយន្តទៅដល់ទីក្រុង Ain al-Arab កាលពីថ្ងៃអាទិត្យ បានកើតមានឡើង ស្របពេលក្តីបារម្ភកើនឡើងចំពោះស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុងមួយនេះ ដែលស្ថិតក្រោមការឡោមព័ទ្ធរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA)និយាយថា ក្បួនរថយន្តនេះ មានរថយន្ត ២៤គ្រឿងដឹកជំនួយសង្រ្គោះជីវិត រួមទាំងប្រេងឥន្ធនៈ នំបុ័ង និងអាហារត្រៀមរួចជាស្រេចសម្រាប់បរិភោគ ដើម្បីគាំទ្រមនុស្សរងផលប៉ះពាល់ដោយសារជម្លោះកាលពីពេលថ្មីៗនេះ ។ ពួកគេបន្តថា ក្បួនរថយន្ត ត្រូវបានសម្របសម្រួលជាមួយរដ្ឋាភិបាលស៊ីរី ។

កងទ័ពស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានបើកច្រករបៀង ២កន្លែង មួយកន្លែងស្ថិតនៅទីក្រុង Ain al-Arab ខេត្ត Aleppo និងមួយកន្លែងទៀតស្ថិតនៅខេត្ត Hasakah ដើម្បីអនុញ្ញាតឲ្យជំនួយចូល ។

ទីក្រុង Ain al-Arab ដែលមានពលរដ្ឋរស់នៅ ៤០ម៉ឺននាក់ ស្ថិតនៅជាប់ព្រំដែនទួរគីនៅភាគខាងជើង ហើយកងកម្លាំងរដ្ឋាភិបាល បានឈរជើងនៅគ្រប់ជ្រុង ហើយវាមានចម្ងាយប្រហែល ២០០គ.មពីតំបន់កាន់កាប់របស់កងកម្លាំង SDF ស្ថិតនៅភាគឦសាន ប្រទេសស៊ីរី ។ កងកម្លាំង SDF បានចោទប្រកាន់កងទ័ពស៊ីរី ថាបានធ្វើការឡោមព័ទ្ធទីក្រុងមួយនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm