[UPDATE] ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៣០ នាក់ និងរាប់សិបនាក់បន្តបាត់ខ្លួនក្នុងបំណាក់ដីនៅឥណ្ឌូនេស៊ី

2026/01/27 09:02:52 am        68

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកាលពីថ្ងៃសៅរ៍ក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ៣៤ នាក់កាលពីថ្ងៃចន្ទ២៦មករាសប្ដាហ៍នេះ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តសម្រាប់មនុស្សរាប់សិបនាក់ដែលត្រូវបានរាយការណ៍ថាបាត់ខ្លួននៅខេត្ត ជ្វាខាងលិច (West Java)។

ទូរទស្សន៍ Kompas បានរាយការណ៍ថា បុគ្គលិកស្វែងរក និងជួយសង្គ្រោះបានរកឃើញសាកសពសរុបចំនួន ៣៤ នាក់ពីកន្លែងកើតហេតុ។

លោក Ade Dian Permana ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះ Bandung បាននិយាយថា សាកសព៩នាក់បន្ថែមទៀតត្រូវបានទាញយកកាលពីថ្ងៃចន្ទ ដែលធ្វើឱ្យចំនួនជនរងគ្រោះសរុបកើនឡើងដល់ ៣៤ នាក់។

រហូតមកដល់ពេលនេះ មនុស្ស ១៧ នាក់ត្រូវបានកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេវិញ ខណៈក្រុមការងារកោសល្យវិច្ច័យកំពុងបន្តកិច្ចខិតខំប្រឹងប្រែងកំណត់អត្តសញ្ញាណសាកសពនៅសល់ ដោយមនុស្សប្រហែល ៥៦ នាក់ត្រូវបានគេជឿថានៅតែបាត់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក Muhammad Ali នាយសេនាធិការកងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយថា ទាហានចំនួន ២៣ នាក់ត្រូវបានកប់ដោយបំណាក់ដីក្នុងអំឡុងពេលសមយុទ្ធហ្វឹកហាត់ក្នុងតំបន់នោះ។ ទាហាន៤នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈ១៩ នាក់នៅតែបាត់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe។

បំណាក់ដីនេះបានវាយប្រហារភូមិមួយក្នុងតំបន់ West Bandung កាលពីថ្ងៃសៅរ៍ ដោយមានផ្ទះរាប់សិបខ្នងត្រូវបានកប់នៅក្រោមល្បប់ និងកម្ទេចកម្ទី។

ក្រុមស្វែងរក និងជួយសង្គ្រោះកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់រងផលប៉ះពាល់ ខណៈការព្យាករណ៍អាកាសធាតុព្រមានពីភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលធ្វើឱ្យប្រតិបត្តិការមានភាពស្មុគស្មាញ៕

អត្ថបទដែលទាក់ទង

ការបិទរដ្ឋាភិបាលអាមេរិក ខិតកាន់តែជិត ខណៈការបាញ់ប្រហារអន្តោប្រវេសន៍ បង្កជម្លោះរវាងសមាជិកសភា
2026/01/27 10:52:20 am        1
តម្លៃប្រេងធ្លាក់ចុះខណៈវិនិយោគិនវាយតម្លៃពីផលប៉ះពាល់នៃព្យុះរដូវរងាលើផលិតកម្មនិងភាពតានតឹងអាមេរិក-អ៊ីរ៉ង់
2026/01/27 10:49:01 am        1
កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ គំរាមវាយប្រហារជាថ្មី ខណៈនាវាផ្ទុកយន្តហោះអាមេរិក ទៅដល់មជ្ឈិមបូព៌ា
2026/01/27 10:44:29 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបិទរដ្ឋាភិបាលអាមេរិក ខិតកាន់តែជិត ខណៈការបាញ់ប្រហារអន្តោប្រវេសន៍ បង្កជម្លោះរវាងសមាជិកសភា

2026/01/27 10:52:20 am
​តម្លៃប្រេងធ្លាក់ចុះខណៈវិនិយោគិនវាយតម្លៃពីផលប៉ះពាល់នៃព្យុះរដូវរងាលើផលិតកម្មនិងភាពតានតឹងអាមេរិក-អ៊ីរ៉ង់
2026/01/27 10:49:01 am
​កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ គំរាមវាយប្រហារជាថ្មី ខណៈនាវាផ្ទុកយន្តហោះអាមេរិក ទៅដល់មជ្ឈិមបូព៌ា
2026/01/27 10:44:29 am
​លោក Trumpថា រដ្ឋបាលលោកកំពុងពិនិត្យឡើងវិញគ្រប់យ៉ាងក្រោយការបាញ់សម្លាប់គិលានុបដ្ឋាក នៅទីក្រុង Minneapolis
2026/01/27 10:41:46 am
​អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២៥ សម្រេចបានជាង ៣ ៥៧៧ លានដុល្លារ
2026/01/27 10:02:44 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/26 04:51:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/26 08:28:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/27 01:05:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am