លោក Zelenskyy ស្នើឱ្យចាប់ផ្តើមការចរចាមុនថ្ងៃអាទិត្យ ខណៈអាមេរិកប្ដេជ្ញាចូលរួមបញ្ចប់ជម្លោះជិត៤ឆ្នាំ

2026/01/27 04:11:25 pm        83

សហរដ្ឋអាមេរិកទទូចថា លោក Donald Trump នឹងមិនបោះបង់ចោលសន្តិភាពឡើយ ហើយបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការនេះ មុនកិច្ចចរចាត្រីភាគីនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីចំពោះសន្តិភាព បន្ទាប់ពីមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានជួបគ្នារយៈពេលពីរថ្ងៃនៅទីក្រុង អាប៊ូដាប៊ី (Abu Dhabi ) ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ដែលត្រូវបានទីក្រុងគីវហៅថាជាជំនួបប្រកបដោយផ្លែផ្កា។

លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនរួចរាល់១០០% សម្រាប់ការចុះហត្ថលេខា។

មេដឹកនាំអ៊ុយក្រែនបានអំពាវនាវឱ្យបន្តការចរចាលឿនជាងថ្ងៃអាទិត្យខាងមុខ ដោយបន្ថែមថា ជំហានដែលបានធ្វើឡើងនៅទីក្រុង អាប៊ូដាប៊ី គួរតែត្រូវបានត្រួតពិនិត្យ។

ការជំរុញ និងអំពាវនាវនេះ កើតឡើង ខណៈទីក្រុងមូស្គូត្រូវបានរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីបណ្តាប្រទេសសហភាពអឺរ៉ុបបានផ្តល់ការអនុម័តយល់ព្រមចុងក្រោយសម្រាប់ការហាមប្រាមការនាំចូលឧស្ម័នរបស់រុស្ស៊ីនៅចុងឆ្នាំ ២០២៧ មានន័យថា សំណើនេះឥឡូវនេះអាចក្លាយជាច្បាប់របស់ប្លុកនេះ។

លោក Trump បាននិយាយថា សាររបស់លោកចំពោះមេដឹកនាំរុស្ស៊ី Vladimir Putin គឺថា សង្គ្រាមនៅអ៊ុយក្រែនត្រូវតែចប់ បន្ទាប់ពីអ្វីដែលលោកបានហៅថា ជាការពិភាក្សាដ៏ល្អជាមួយមេដឹកនាំអ៊ុយក្រែន នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីសប្ដាហ៍មុន ខណៈទីក្រុងវ៉ាស៊ីនតោនបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតជំរុញដំណោះស្រាយបញ្ចប់ជម្លោះជិត៤ឆ្នាំ៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm