គណៈប្រតិភូមកពីរដ្ឋកាលីហ្វ័រញ៉ា ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលជាច្រើននៅកម្ពុជា

2026/01/27 04:52:19 pm        470

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចាប់អារម្មណ៍លើការវិនិយោគនៃការបង្កើតមន្ទីពេទ្យ និងការពង្រឹង សមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល ភស្តុភារកម្ម សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា កសិឧស្សាហកម្ម ពាណិជ្ចកម្មនាំចេញ-នាំចូល និងការចិញ្ចឹមសត្វជាដើម។

លោក គីម ឆាហ៊ួត ប្រធានការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈប្រតិភូ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងជំនួបនោះ លោក គីម ឆាហ៊ួត បានថ្លែងអំណរគុណដល់ ឯកឧត្តម អគ្គលេខាធិការរង និងសហការី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់ព័ត៌មានគ្រប់ជ្រុង ជ្រោយ ស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីបានជាមូលដ្ឋានក្នុងការសម្រេចចិត្តធ្វើការវិនិយោគ ក៏ដូចជាការផ្សព្វផ្សាយជូនដល់ សមាជិកដទៃទៀត។

ជារួម, គណៈប្រតិភូទាំងអស់ បានចាប់អារម្មណ៍យ៉ាងខ្លាំង ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្លឹងមើល ឃើញនូវកាលានុវត្តភាពជាច្រើន ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះផងដែរ ក្នុងនោះចំពោះវិស័យដែលគណៈប្រតិភូចាប់- អារម្មណ៍លើការវិនិយោគមានដូចជា វិស័យសុខាភិបាល (ការបង្កើតមន្ទីពេទ្យ និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យ សុខាភិបាល) ភស្តុភារកម្ម (Logistics) សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា កសិឧស្សាហកម្ម ពាណិជ្ចកម្មនាំចេញ-នាំចូល និងការ ចិញ្ចឹមសត្វជាដើម។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានជម្រាបជូនពីស្ថានភាពថ្មីៗ នៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាច្បាប់ និង បទប្បញ្ញត្តិទាក់ទងនឹងវិនិយោគ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក វិស័យអាទិភាពសម្រាប់ ការវិនិយោគ និងការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រនានា របស់កម្ពុជាជូនដល់អ្នកវិនិយោគ។ ក្នុងបរិការណ៍នេះ ឯកឧត្តមបាន ប្តេជ្ញានឹងខិតខំបន្តពូនជ្រុំទំនាក់ទំនងដែលមាន រវាងស្ថាប័នទាំងពីរ និងរង់ចាំឆ្លើយតបរាល់ចម្ងល់ ដែលវិនិយោគិនមានភាពស្រពិចស្រ ពិលនានា៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm