អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២៥ សម្រេចបានជាង ៣ ៥៧៧ លានដុល្លារ

2026/01/27 10:02:44 am        155

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០២៥ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង ៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅ អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះចំពោះលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៥, ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ៩៧៦ ប៊ីលានរៀល ត្រូវ ប្រមាណជាង ២៤៣ លានដុល្លារ ស្មើជាង ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះជិត ៣ ភាគរយ ប្រមាណជាង ៣០ ប៊ីលានរៀល ត្រូវជាង ៧ លានដុល្លារ។

ចំពោះការប្រមូលចំណូលពេញមួយឆ្នាំ ក្នុងឆ្នាំ២០២៥, អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទ បានជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ កើនឡើងជាង ៣ ភាគរយ ត្រូវប្រមាណ ៤៥១ ប៊ីលានរៀល ស្មើជាង ១១២ លានដុល្លារ។

ទាក់ទិនការប្រមូលចំណូលពន្ធនេះ សម្រាប់ផែនការនៅក្នុងឆ្នាំ២០២៦ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ចំពោះចំណូលពន្ធដារត្រូវបានគ្រោងចំនួន ១៣ ២៩២ ប៊ីលានរៀល ត្រូវប្រមាណ ៦,១២ ភាគរយ នៃ ផ.ស.ស. ឬថយចំនួន ៥,៤ ភាគរយ ធៀបនិងច្បាប់ហិរញ្ញឆ្នាំ២០២៥។ សូមបញ្ជាក់ថា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលមិនដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រា ពន្ធនោះទេ។ យ៉ាងណាមិញរាជរដ្ឋាភិបាលមានតម្រូវការក្នុងការធ្វើនិយ័តភាវូបនីយកម្ម តាមរយៈឆ្នាំហិរញ្ញវត្ថុឆ្នាំ២០២៦ នូវបណ្តាវិធាន ការពាក់ព័ន្ធ ការអនុគ្រោះ និងការលើកលែងពន្ធអាករនានា ដែលត្រូវបានសម្រេចដាក់ឱ្យអនុវត្តឆ្នាំ២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ចាត់ទុកការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចូល​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព គឺជារឿងត្រឹមត្រូវបំផុត
2026/01/27 11:48:21 am        1
អនុប្រធានទី១ អាជ្ញាធរមីន វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌
2026/01/27 11:03:05 am        1
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២៥ សម្រេចបានជាង ៣ ៥៧៧ លានដុល្លារ
2026/01/27 10:02:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំងថា កិច្ចពិភាក្សាជាមួយអាមេរិក និងអ៊ុយក្រែន មានលក្ខណៈស្ថាបនា ប៉ុន្តែបញ្ហាធំៗនៅតែមាន

2026/01/27 11:57:00 am
​កាណាដា ភ្ជាប់ការគំរាមដំឡើងពន្ធថ្មីរបស់លោកTrump ទៅនឹងការពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើង
2026/01/27 11:48:56 am
​បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ចាត់ទុកការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចូល​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព គឺជារឿងត្រឹមត្រូវបំផុត
2026/01/27 11:48:21 am
​មន្ត្រីយោធានីហ្សេរីយ៉ា នឹងប្រឈមការជម្រះក្តីពីបទរៀបចំផែនការធ្វើរដ្ឋប្រហារឆ្នាំ ២០២៥
2026/01/27 11:45:24 am
​លោកTrump៖ លោកកំពុងដំឡើងពន្ធលើការនាំចូលមួយចំនួនរបស់កូរ៉េខាងត្បូងដល់២៥%
2026/01/27 11:43:27 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/26 04:51:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/26 08:28:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/27 01:05:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/22 08:35:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am