បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ចាត់ទុកការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចូល​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព គឺជារឿងត្រឹមត្រូវបំផុត

2026/01/27 06:48:21 pm        249

ភ្លាមៗក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសសម្រេចចិត្តចូល ជា​សមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រធា​នាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ​២០២៦​នោះ បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹង ដោយ​ពួក​គេ​ចាត់​ទុក​ថា​ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា​រឿង​ត្រឹម​ត្រូវបំផុត ដើម្បី​បង្ហាញ​នូវ​សុឆន្ទៈ​ពិតប្រាកដ​របស់​រាជ​រដ្ឋាភិបាល​ដែល​ស្រលាញ់ និងថែរក្សាសន្តិភាពនោះ។

យោងតាមសេចក្តីប្រកាសគាំទ្ររបស់គណបក្សនយោបាយនានា និងអង្គការសង្គមស៊ីវិល​ដែលបានចេញដាច់ដោយឡែកពី​គ្នា​ជាបន្តបន្ទាប់នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងដោយស្រដៀងគ្នាថា ការ​សម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាស្ថាបនិកនៃ«ក្រុមប្រឹក្សាសន្តិភាព»នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់ ក្រឡែតនូវសុឆន្ទៈ ស្រឡាញ់សន្តិភាព រក្សាសន្តិភាព ការគាំទ្រ រួមចំណែក​ដល់​ការ​កសាង និងការប្តេជ្ញាចិត្ត ដ៏ខ្ពង់ខ្ពស់ចំពោះសន្តិភាព ទាំងក្នុងតំបន់ និងសកល។

បណ្តាគណបក្សនយោបាយ និងអង្គការ​ទាំងនោះបានលើកឡើងទៀតថា ទង្វើទាំងនេះគឺជាគោលការណ៍ ដែល​កម្ពុជា​តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈ​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព ​ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្ម​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ​ដែលរងគ្រោះ ដោយសារសង្រ្គាមនោះ។

ជាមួយគ្នានោះដែរ បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល​ទាំងនោះក៏បានលើកឡើងផងដែរថា ការដែលកម្ពុជា​យល់ព្រមចូលរួមក្រុមប្រឹក្សាសន្តិភាពនេះជាមួយអាម៉េរិក មិនមែន​ជា​ការ​ជ្រើស​រើស​ភាគី​ណា​មួយ​​ទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការការពារសន្តិភាព សុវត្ថិភាព និងអធិបតេយ្យភាពជាតិកម្ពុជា បង្ហាញ​ពីឆន្ទៈ​កម្ពុជាឈរលើសន្តិភាពពិភពលោក។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​យ៉ាង​ច្បាស់​ថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា «ការ​ចូល​រួម​នេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែក​ដល់​ការ​លើក​កម្ពស់​ការ​រក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និង​រួម​ចំណែក​ដល់​ការ​កសាង និងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជា​ពិសេស​តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​ទៅ​បំពេញ​បេសក​កម្ម​នៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម»។

តាមរយៈសារនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានពន្យល់បន្ថែមដល់បងប្អូនដែលមាន ចម្ងល់​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​បង់​វិភាគ​ទាន​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ចូល​ជា​សមាជិក​នេះ ​ដោយសម្តេចបានបញ្ជាក់ថា« ដោយឃើញបង​ប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​ទា​ន់​យល់ ​ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូល​​រួ​ម​ជា​សមាជិក​ស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំមិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះ​ការ​បង់​ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់​ករណី​ចូល​ជា​សមាជិក​រយៈ​ពេល​វែង​(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»៕ អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm