ប្រធានាធិបតីប្រេស៊ីល និងអាមេរិក ពិភាក្សាអំពី «ក្រុមប្រឹក្សាសន្តិភាព» ដោយព្រមព្រៀងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន

2026/01/27 07:04:51 pm        153

រដ្ឋាភិបាលប្រទេសប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានជួបការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Donald Trump ហើយបានព្រមព្រៀងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងពេលឆាប់ៗនេះ។

មេដឹកនាំទាំងពីរកាលពីថ្ងៃចន្ទបានពិភាក្សាអំពីបញ្ហាជាច្រើនក្នុងអំឡុងពេលនៃការសន្ទនារយៈពេល៥០ នាទី រួមមានស្ថានការណ៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និង«ក្រុមប្រឹក្សាសន្តិភាព»ដែលលោក Trump បានស្នើឡើងសម្រាប់តំបន់ហ្កាហ្សា ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក។ សេចក្តីថ្លែងការណ៍បាននិយាយថា «លោក Lula និងលោកTrump បានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ហើយប្រធានាធិបតីប្រេស៊ីលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។

សេចក្តីថ្លែងការណ៍បាននិយាយថា ទាក់ទងនឹងប្រទេសវ៉េណេស៊ុយអេឡា ប្រធានាធិបតីប្រេស៊ីលបានបញ្ជាក់ពីសារៈសំខាន់នៃការ «រក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។ លោក Lula បានរិះគន់ការចាប់ពង្រត់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ពីសំណាក់សហរដ្ឋអាមេរិក ដែលបានបណ្តេញលោកចេញពីតំណែងកាលពីដើមខែនេះ ហើយត្រូវបាននាំទៅកាន់ទីក្រុងញូវយ៉កដើម្បីប្រឈមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ ប្រធានាធិបតីប្រេស៊ីល បានថ្កោលទោសចំណាត់ការនេះថាជាការឆ្លង«ខ្សែបន្ទាត់ដែលមិនអាចទទួលយកបាន»។ លោក Lula បាននិយាយទៅកាន់លោក Trump កាលពីថ្ងៃចន្ទអំពីតម្រូវការក្នុងការធ្វើការដើម្បីសុខុមាលភាពរបស់ប្រជាជនវ៉េណេស៊ុយអេឡា។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេស៊ីលមិនបាននិយាយថាតើលោក Lula បានទទួលយកការអញ្ជើញរបស់លោក Trump ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះឬយ៉ាងណានោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm