បណ្តាប្រទេសសហភាពអឺរ៉ុប ផ្ដល់ការអនុម័តចុងក្រោយលើការហាមឃាត់ឧស្ម័នរបស់រុស្ស៊ី

2026/01/27 07:07:37 pm        204

បណ្តាប្រទេសសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (២៦ មករា) បានផ្តល់ការអនុម័តចុងក្រោយរបស់ពួកគេ ដើម្បីហាមឃាត់ការនាំចូលឧស្ម័នពីរុស្ស៊ី ជាដំណាក់កាល នៅត្រឹមចុងឆ្នាំ២០២៧ ដោយប្ដេជ្ញាថា នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអតីតអ្នកផ្គត់ផ្គង់ឧស្ម័នចម្បងរបស់ពួកគេ រយៈពេលជិត ៤ឆ្នាំបន្ទាប់ពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន។

រដ្ឋមន្ត្រីមកពីបណ្តាសមាជិកប្លុកអឺរ៉ុប បានអនុម័តច្បាប់នេះក្នុងកិច្ចប្រជុំមួយនៅទីក្រុងព្រុចសែល កាលពីថ្ងៃចន្ទ ទោះបីជាស្លូវ៉ាគី និងហុងគ្រី បានបោះឆ្នោតប្រឆាំងក៏ដោយ ហើយប៊ុលហ្គារី បានអនុប្បវាទ។ ហុងគ្រី និយាយថា ខ្លួននឹងជំទាស់នឹងច្បាប់នេះនៅឯតុលាការយុត្តិធម៌អឺរ៉ុប ECJ។

សេចក្ដីស្នើច្បាប់ហាមឃាត់នេះ ត្រូវបានរៀបចំឡើងដើម្បីទទួលបានសំឡេងអនុម័តពីប្រទេសប្លុកអឺរ៉ុបភាគច្រើន ដែលអនុញ្ញាតឱ្យយកឈ្នះលើការប្រឆាំងពីហុងគ្រី និងស្លូវ៉ាគី ដែលនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពលរបស់រុស្ស៊ី និងចង់រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ។ ក្រោមកិច្ចព្រមព្រៀងនេះ សហភាពអឺរ៉ុបនឹងបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី នៅចុងឆ្នាំ២០២៦ និងបញ្ឈប់ការនាំចូលឧស្ម័នតាមបំពង់បង្ហូរប្រេង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧។

យ៉ាងណាមិញ ច្បាប់នេះអនុញ្ញាតឱ្យថ្ងៃផុតកំណត់ អាចប្តូរទៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៧ យ៉ាងយូរបំផុត ប្រសិនបើប្រទេសណាមួយនៅតែលំបាកក្នុងការបំពេញតម្រូវការឧស្ម័នដែលមិនមែនជារបស់រុស្ស៊ី មុនរដូវរងា។ នេះគឺជាកិច្ចប្រឹងប្រែងរបស់អឺរ៉ុប ដើម្បីគាំទ្រអ៊ុយក្រែន និងរឹតត្បិតមូលនិធិដល់សេដ្ឋកិច្ចសម័យសង្គ្រាមរបស់រុស្ស៊ី។ យោងតាមទិន្នន័យចុងក្រោយបំផុតរបស់ប្លុកអឺរ៉ុប រុស្ស៊ីផ្គត់ផ្គង់ឧស្ម័នជាង ៤០% របស់ប្លុកនេះ មុនឆ្នាំ២០២២ ប៉ុន្តែអត្រាបានធ្លាក់ចុះមកត្រឹមប្រហែល ១៣% ក្នុងឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm