IOM៖ ជនអន្តោប្រវេសន៍រាប់រយនាក់ អាចនឹងស្លាប់ឬបាត់ខ្លួន ពេលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ

2026/01/27 07:45:00 pm        62

 ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (២៦ មករា) បានសម្ដែងក្ដីបារម្ភរបស់ខ្លួនថា មនុស្សរាប់រយនាក់ អាចនឹងស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដ៏គ្រោះថ្នាក់ ក្រោយមានរបាយការណ៍អំពីការលិចទូកជាច្រើនគ្រឿងក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ ដោយសារកាសធាតុអាក្រក់។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បានបញ្ជាក់ថា «ចំនួនអ្នកស្លាប់ចុងក្រោយអាចខ្ពស់ខ្លាំងគួរឱ្យកត់សម្គាល់ ដែលជាការក្រើនរំលឹកយ៉ាងច្បាស់ថា ផ្លូវទឹកនេះនៅតែជាច្រករបៀងអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ IOM បាននិយាយថា មនុស្ស ៣នាក់ — រួមមានក្មេងស្រីភ្លោះ ២នាក់អាយុប្រហែល ១ខួប និងបុរសម្នាក់ — ត្រូវបញ្ជាក់ថាបានស្លាប់នៅកោះ Lampedusa ប្រទេសអ៊ីតាលី បន្ទាប់ពីប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះទូកមួយគ្រឿងដែលបានលិច ក្រោយចាកចេញពីប្រទេសទុយនេស៊ី។ IOM បន្តថា អ្នករួចជីវិតតែម្នាក់ប៉ុណ្ណោះពីហេតុការណ៍នេះ បាននិយាយថា ទូកផ្សេងទៀតបានចេញដំណើរក្នុងពេលដំណាលគ្នា ប៉ុន្តែមិនបានទៅដល់គោលដៅទេ ហើយជោគវាសនារបស់ទូកទាំងនោះ នៅមិនទាន់ដឹងនៅឡើយ។

យោងតាមអង្គការ IOM ក្នុងពេល ១០ ថ្ងៃកន្លងមកនេះ ស្របពេលព្យុះនៅសមុទ្រមេឌីទែរ៉ាណេដ៏ខ្លាំងក្លា ទូកជាច្រើនគ្រឿងត្រូវគេជឿថា បានបាត់ខ្លួន ដែលធ្វើឱ្យមនុស្សរាប់រយនាក់នៅលើនោះ ក៏បាត់ខ្លួនផងដែរ ហើយកិច្ចប្រឹងប្រែងស្វែងរកត្រូវបានរារាំងដោយអាកាសធាតុមិនល្អ។ យោងតាមតួលេខរបស់ទីភ្នាក់ងារនេះបានបង្ហាញថា ក្នុងឆ្នាំ២០២៥ មនុស្សយ៉ាងហោចណាស់ ១.៣៤០នាក់ បានស្លាប់នៅសមុទ្រមេឌីទែរ៉ាណេភាគកណ្តាល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm