ធនាគារនានានៅក្នុងប្រទេសបូលីវី នឹងចាប់ផ្តើមបង្វែរគណនីសន្សំប្រាក់ដុល្លារអាមេរិកទៅជា «គណនីសន្សំជាលក្ខណៈបុគ្គល» នៅថ្ងៃអង្គារ ទី២៧ ខែមករានេះ បន្ទាប់ពីការរឹតត្បឹតរយៈពេលពីរឆ្នាំបណ្តាលមកពីកង្វះរូបិយប័ណ្ណបរទេសនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។
ប្រធានាធិបតីប្រទេសបូលីវី លោក Rodrigo Paz Pereira បានចាប់ផ្តើមដំណើរការនៅធនាគារ Banco Fie ក្នុងទីក្រុង Potosi ភាគខាងត្បូង ដោយនិយាយថា គណនីសន្សំនឹងត្រូវបានអនុញ្ញាតឱ្យដកប្រាក់រហូតដល់១.០០០ដុល្លារលើកដំបូង ដោយការកំណត់នៃការដកប្រាក់ត្រូវបានគេរំពឹងថាមានចំនួនកើនឡើងខណៈសន្ទនីយភាពប្រសើរឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយធនាគារកណ្តាលប្រទេសបូលីវី បានបង្ហាញថា អ្នកទទួលផលនៃការសងត្រឡប់វិញនឹងជាគណនីសន្សំ ជាលក្ខណៈបុគ្គល និងជាអង្គភាពស្របច្បាប់ ដែលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំមុន មានគណនីសន្សំ ឬគណនីពិនិត្យរបស់ខ្លួនរហូតដល់ ១.០០០ដុល្លារ។ វិធានការនេះក៏នឹងផ្តល់ប្រយោជន៍ដល់អាជីវកម្មខ្នាតតូចចំនួន២០.០០០កន្លែង ដែលដាក់ប្រាក់បញ្ញើរហូតដល់ ១.០០០ដុល្លារនៅក្នុងធនាគារ។