គ.ស.ម.ក. ដាក់ពាក្យប្ដឹងទៅ UN ករណីរំលោភសិទ្ធិ​ជនភៀស​សឹក​កម្ពុជា​យ៉ាង​ធ្ងន់ធ្ង​រ​ពី​សំណាក់​យោធា​ថៃ

2026/01/27 07:52:04 pm        214

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យប្ដឹងទៅកាន់ លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ជន​ភៀស​សឹក​​ក្នុង​ប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចំពោះករណីរំលោភ​សិទ្ធិ​ជន​ភៀស​សឹក​កម្ពុជា​យ៉ាង​​ធ្ងន់​ធ្ងរពីសំណាក់យោធាថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចេញ​ផ្សាយ​កាល​ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ទោះបីជាមាន​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (កិ​ច្ច​ព្រម​ព្រៀងបទឈប់បាញ់) យ៉ាងណាក៏ដោយក៏ជនភៀសសឹកកម្ពុជា ច្រើនជាង ១១៥ ០០០នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញបាន ដោយ​សុវត្ថិភាព និងតាមការស្ម័គ្រចិត្តនៅឡើយទេ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដោយ​សារ​សកម្ម​ភាព​ខុសច្បាប់​របស់​យោធាថៃ រួមមានការកម្ទេចផ្ទះរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុង​តំបន់​ដែល​យោធា​ថៃ បានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ទង្វើរបស់យោធាថៃបានធ្វើឱ្យជនភៀសសឹកកម្ពុជា ក្លាយ​ជា​ជនគ្មានផ្ទះសម្បែង និងជាជនរងគ្រោះ ចំពោះការបណ្តេញចេញតាមទំនើងចិត្ត ដែល​ជា​ការ​រំលោភ​កិច្ចព្រមព្រៀងបទឈប់បាញ់ ជាពិសេស ចំណុចទី១ ចំណុចទី៤ និងចំណុចទី៧។

គ.ស.ម.ក. គូសបញ្ជាក់ថា ការចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការ​លួច​ទ្រព្យ​សម្បត្តិជនស៊ីវិល និងការរារាំងក្នុងការវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ (ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) អនុ​សញ្ញា​ស្តីពី​សិទ្ធិជនមានពិការភាព (CRPD) អនុសញ្ញាស្តីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹងនារីភេទ (CEDAW) និងអនុសញ្ញាទីក្រុង ហ្សឺណែវ ឆ្នាំ១៩៤៩។ ជាងនេះ​ទៀត​សកម្មភាព​ទាំង​នេះក៏បាននិងកំពុងបង្កការលំបាកកាន់តែធ្ងន់ធ្ងរ បន្ថែមទៀតចំពោះ​ជន​ភៀស​សឹកក​ម្ពុជា ជាពិសេសដល់ស្ត្រី កុមារ មនុស្សចាស់ជរា អ្នកជំងឺ និងជនមាន ពិការភាព ដែលជា​ក្រុម​ជន​ងាយរងគ្រោះស្រាប់ ត្រូវជួបបញ្ហា ដូចជា ភាពក្រីក្រ ការបាត់បង់ការសិក្សា បញ្ហា​សុខ​ភាព​ទាំង​ផ្លូវ​កាយ និងផ្លូវចិត្ត ព្រមទាំងឱកាសទទួលបានសេវាចាំបាច់ផ្សេងៗទៀត។

នៅក្នុងបណ្តឹង​នោះ គ.ស.ម.ក. បានស្នើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ៖ ១. ពិនិត្យ និងដោះស្រាយជាបន្ទាន់នូវស្ថានភាពជនភៀសសឹកក្នុងប្រទេសកម្ពុជា ដែលបង្ក​ឡើង​ដោយ​សកម្មភាពយោធារបស់ថៃ។ ២. ចេញសេចក្តីជូនដំណឹងបន្ទាន់ទៅរដ្ឋាភិបាលថៃ និងធ្វើ​ទំនាក់​ទំនង​ជាមួយគ្រប់យន្តការអង្គការសហប្រជាជាតិពាក់ព័ន្ធ ដើម្បីអំពាវ​នាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សកម្ម​ភាពទាំងឡាយណា ដែលរារាំងការ​វិល​ត្រឡប់​របស់​ជន​ភៀស​សឹក​កម្ពុជា​ទៅ​លំ​នៅ​ឋាន​វិញ​ដោយសុ​វត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ៣. អំពាវនាវឱ្យប្រទេស​ថៃ​ដក​កង​កម្លាំង​យោធា​ចេញ​ពី​ទឹ​ក​ដីកម្ពុជា និងចៀសវាងរាល់សកម្មភាព ណា ដែលបង្កើនការគ្រប់គ្រងរបស់យោធាថៃ ឬបង្ក​ឱ្យ​មាន​ការភៀសសឹកបន្ថែមទៀត។ ៤. បញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្តឹង និងរបាយ​ការណ៍​នានា​ថា ​ជាករណីធ្ងន់ធ្ងរមួយនៃការ ភៀសសឹកក្នុងប្រទេសជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ដែល​ជា​ការរំលោភលើច្បាប់សិទ្ធិ មនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ៥. ជំរុញឱ្យប្រទេស​ថៃ​ផ្តល់​នូវ​ការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការ ផ្តល់ជាសំណង និង​ការ​ធានា​មិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។

គ.ស.ម.ក. បញ្ជាក់ជាថ្មីថា ការភៀសសឹកក្នុងប្រទេស មិនមែនជាបញ្ហាសាមញ្ញនោះទេ ហើយ​ភាព​ស្ងៀម​ស្ងាត់ និងយឺតយ៉ាវក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នឹងបង្កឱ្យមាននិទណ្ឌភាព និង​ការ​រង​គ្រោះ ​កាន់តែអូសបន្លាយនិងធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។ ប្រទេសកម្ពុជា​មាន​កាតព្វ​កិច្ច​ចម្បង​ក្នុង​ការការពារប្រជាជនខ្លួន និងដាក់ចេញវិធានការសំខាន់ៗ ក្នុងការជួយជនភៀសសឹក ប៉ុន្តែ​ការចូលរួមរបស់សហគមន៍ អន្តរជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅពេល​ដែល​ការ​ភៀស​សឹក​បានកើតឡើងដោយសារសកម្មភាព របស់យោធាបរទេស៕


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        63
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm