អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គុណតម្លៃសន្ដិភាពរបស់​កម្ពុជា​កើត​ចេញ​ពី​រូបមន្ត​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរៃ​ជា​ច្រើន​ទសវត្សរ៍របស់សម្ដេចតេជោ ហ៊ុន សែន

2026/01/27 08:19:02 pm        239

គុណតម្លៃសន្ដិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសកល មិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ ប៉ុន្ដែប្រទេសដ៏ដូចមួយនេះបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ តាម​រយៈរូបមន្តនយោបាយ ឈ្នះ ឈ្នះ គ្មានពីររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្ពុជាបាន​សម្រេច​ចូល​រួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព(The Board of Peace) តាមការអ​ញ្ជើញ​របស់​ឯកឧត្តម​ប្រធានា​ធិបតី​សហរដ្ឋ​អាម៉េរិក​ Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ នេះគឺ​ជា​ការ​ប្រកាស​ឱ្យ​ដឹង​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ការ​ចូល​រួ​ម​នេះ​គឺ​ដើម្បី​បង្ហាញ​ពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់​ការ​លើក​កម្ពស់​ការ​រក្សា​សន្តិភាព​សកល​។

«សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាង និង​រក្សា​សន្តិភាព​គឺ​ជា​គោល​ការណ៍ដែ​លក​ម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព ក្រោមឆត្រអង្គការស​ហ​ប្រជាជាតិ​ទៅ​បំពេញ​បេសក​កម្ម​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ដែលរងគ្រោះដោយសារសង្រ្គាម។ ការចូលជា​សមាជិក​ស្ថាបនិក​នៃ​ក្រុ​ម​ប្រឹក្សា​សន្តិភាព​សម្រាប់​អាណត្តិ​៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ»។ នេះបើយោងតាម​សម្តេច​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​បាន​ជម្រាប​ជូនជនរួមជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកត់សម្គាល់ថា គុណតម្លៃសន្តិភាព​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ទទួ​ល​ស្គាល់​ជា​សាកលមិនមែនកើតឡើងដោយចៃដន្យទេ ពោលគឺប្រទេស​តូច​មួយ​នេះ​បាន​រក​ឃើញ​រូប​មន្ត​បញ្ចប់​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​តាមរយៈ​រូប​មន្ត​នយោបាយ​ឈ្នះឈ្នះ​គ្មាន​ពី​រ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជា​ស្ថាបនិក និង​ប្រតិបត្តិករ​សន្តិភាព​ ហើយបាននាំមកនូ​វសន្តិភាព​ពេញ​លេញ និង​ការ​ផ្សះ​ផ្សា​រ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​ជិត​ ៣ទសវត្សរ៍ចុងក្រោយ។ កម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរ​ផេះ​ផង់ ពីអន្លង់ឈាមនិងទឹកភ្នែក មកស្គាល់ការ​រីក​ចម្រើន​ក្នុង​សម័យ​ទំនើប​ដូច​សព្វ​ថ្ងៃ​ដោយ​មាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន​ជា​អ្នក​បន្ត​ឈរ​ការពារ​យ៉ាង​ប្តូរ​ផ្តាច់​នូវ​សន្តិភាពនិងចាត់ទុកជាអាទិភាពមច្បងបំផុតមួយរបស់រាជរដ្ឋាភិបាល។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការតម្កល់តម្លៃសន្តិភាពជាអាទិភាព និងការចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សាសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងសាកលលោក បាន​ធ្វើ​ឱ្យ​ពិភព​លោក​នឹកឃើញដល់កម្ពុជាជានិច្ចនៅពេលដែលគេនិយាយពីសន្តិភាព។ អាចនិយាយ​បាន​ថា ​ទីណាមានសកម្មភាពដើម្បីសន្តិភាព ទីនោះតែងតែមានការគាំទ្រ និង​ការ​ចូលរួ​ម​ចំណែក​ពី​កម្ពុជា​។ ការសម្រេច​ចិត្ត​ចូល​រួម​ជា​សមាជិក​ស្ថាបនិក​នៃក្រុ​ម​ប្រឹក្សា​សន្តិភាព​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump នៅពេលនេះគឺ​ជា​សក្ខីភាព​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់អំពីសុឆន្ទៈមិនចេះរីងស្ងួតរបស់កម្ពុជាដើម្បីបុព្វហតុសន្តិភាព។

អ្នកនាំ​ពាក្យ​បានបន្តថា​សក្ខីភាព​នៃ​សុឆន្ទៈ​ស្រឡាញ់​សន្តិភាព​របស់​កម្ពុជា​បាន​ស្តែង​ឡើង​ជា​ស្រេច​នៅ​ពេល​ដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់​អាវុធដោ​យ​បំពាន​មក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​ខ្លួនពីសំណាក់កងទាហានថៃចាប់តាំងពីចុងខែកក្កដា ឆ្នាំ ២០២៥ ដែលធ្វើឱ្យ​ស្មារតី​សន្តិភាព​បាន​ផុសត្រឡែតឡើងចេញពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី តាម​រយៈសម្រែកទាមទារសន្តិភាព ភាពអត់ធ្មត់ដើម្បីបញ្ចៀសសង្គ្រាម និងការងារ​ការ​ទូត​យ៉ាង​សកម្ម​ដើម្បី​ស្វះស្វែងរកបទឈប់បាញ់។ ពាក្យសម្តីផ្សារភ្ជាប់​ជាមួយ​សកម្មភាព​ជាក់​ស្តែង​ទាំង​អស់​នេះ​បាន​បង្ហាញ​ឱ្យ​ពិភ​ព​លោក​ឃើញ​យ៉ាង​ច្បាស់​ពី​ស្មារតី​ស្រឡាញ់​សន្តិភាព​ពិតប្រាកដ​របស់​កម្ពុជា និង​ជួយជ្រោមជ្រែងកម្ពុជាដើម្បីសម្រេចបានសន្តិភាព។

ជាលទ្ធផល​ កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៥, សេចក្តីថ្លែង​ការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងសេចក្តីប្រកាស​រួម​នៃ​កិច្ច​ប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែល​ផ្តល់​កំណើតដល់បទឈប់បាញ់ជាលើកទី២និងដែលស្ថិតនៅជាធរមានដល់សព្វថ្ងៃ សុទ្ធ​សឹង​ជា​ផ្លែផ្កានៃ​កិច្ចខិ​តខំប្រឹ​ងប្រែ​ង​ក្នុង​ស្មារតី​ស្រឡាញ់ និង​ការ​ពារ​សន្តិភាព​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​ក្រោម​ការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋ​ប្រជា​មា​និតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៥។

អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតនេះ កម្ពុជា​នៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់​ចំណុច​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ ទន្ទឹម​គ្នា​នេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោល​ការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម​ ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈកម្មកា​រ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់​ព័ន្ធ​នានាដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នា​ពេល​កន្លងមក។ កម្ពុជាមិន​ទទួល​ស្គាល់​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែ​ន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm