មន្ត្រីជំនាញ និងកសិករខេត្តកំពត រួមគ្នាលើកកម្ពស់ការដាំដុះ និងការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ

2026/01/27 08:34:38 pm        184

មន្ត្រីកសិកម្មឃុំនៅខេត្តកំពត៖ វិស័យកសិកម្មរួមចំណែកសំខាន់ អភិវឌ្ឍន៍មូលដ្ឋាន ពិសេសកាត់បន្ថយភាពក្រីក្ររបស់កសិករ។ ក្នុងនោះការលើកកម្ពស់ការដាំ និងការចិញ្ចឹមសត្វ គឺជារឿងចាំបាច់ដើម្បីអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។

មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កញ្ញា លាង សុធារី បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ ដោយមានការណែនាំ និងលើកទឹកចិត្តពីក្រសួងកសិកម្ម អាជ្ញាធរខេត្ត ពិសេសលោកអភិបាលស្រុកទឹកឈូ ក្នុងការជំរុញវិស័យកសិកម្មឃុំឲ្យកាន់តែប្រសើរ មន្ត្រីកសិកម្មគ្រប់ឃុំបានរួមសហការគ្នាចុះពិនិត្យ សិក្សាស្វែងយល់ និងស្រាវជ្រាវ រាល់ចំណុចខ្វះខាត់ និងបញ្ហាប្រឈមរបស់កសិករនៅក្នុងមូលដ្ឋាននីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ និងបានធ្វើឲ្យកសិករជាច្រើនងាកមកចាប់អារម្មណ៍លើវិស័យកសិកម្ម ការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីបំពេញតម្រូវការគ្រួសារ និងទទួលបានប្រាក់ចំណូលបន្ថែម។ 

ប្រជាកសិករដាំដំណាំចម្រុះនៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ លោក ស្មាត អូម៉ាត បានបញ្ជាក់ថា បច្ចុប្បន្នបន្ទាប់ពីបានទទួលការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ តាមរយៈការផ្តល់ការប្រឹក្សាណែនាំលក្ខណៈបច្ចេកទេស ពីមន្ត្រីកសិកម្មឃុំ កសិករភាគច្រើនមានទំនុកចិត្ត ក្នុងការធ្វើកសិកម្មជាងមុន។ កសិករក្នុងស្រុកទឹកឈូកំពុងតែខិតខំ និងចូលរួមសហការជាមួយមន្ត្រីកសិកម្មឃុំយ៉ាងផុលផុស ដើម្បីពង្រឹងការងារដាំដុះ និងការចិញ្ចឹមសត្វឲ្យកាន់តែប្រសើរ។

មន្ត្រីជំនាញ និងកសិករបានអំពាវនាវឲ្យប្រជាកសិករទូទាំងប្រទេសត្រូវចួលរួមពង្រឹង និងលើកកម្ពស់ការផលិតទាំងការដាំ និងចិញ្ចឹមឲ្យបានកាន់តែច្រើនដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងឈានទៅរកការនាំចេញ និងស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រកសិផល និងផលិតផលក្នុងស្រុក ឲ្យកាន់តែខ្លាំងបន្ថែមទៀត៕ អន សារឹម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm