ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឲ្យមានការស្តារនីតិរដ្ឋអន្តរជាតិឡើងវិញ

2026/01/27 09:40:57 pm        96

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យរដ្ឋជាសមាជិកប្តេជ្ញាចិត្តឡើងវិញចំពោះការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ។

លោកបានប្រាប់ការជជែកពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីនីតិរដ្ឋអន្តរជាតិថា៖ «នីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខសកល។ គន្លឹះនៃទំនាក់ទំនងមិត្តភាពក្នុងចំណោមប្រទេស និងតំបន់នានានៃពិភពលោក និងជាគោលការណ៍ស្នូលដ៏រស់រវើកនៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។ «អស់រយៈពេល ៨០ ឆ្នាំមកហើយ វាបានជួយមនុស្សជាតិឲ្យជៀសវាងសង្គ្រាមលោកលើកទី ៣ និងបានបន្ធូរបន្ថយការស្លាប់របស់មនុស្ស នៅក្នុងជម្លោះតូចៗរាប់មិនអស់»។

លោក ហ្គុយតឺរេស បាននិយាយថា ធម្មនុញ្ញអង្គការសហប្រជាជាតិ និងឧបករណ៍ច្បាប់អន្តរជាតិផ្សេងទៀតបានរួមចំណែកដល់ប្រព័ន្ធសន្តិសុខរួមមួយដែលរឹងមាំ និងធន់។ ប្រព័ន្ធនេះ ហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ហើយចងរដ្ឋទាំងអស់ ទាំងធំទាំងតូច ទៅនឹងច្បាប់ដូចគ្នា និងគោរពគោលការណ៍នៃអធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដីរបស់រដ្ឋទាំងអស់។ 

លោក ហ្គុយតឺរេស បានលើកឡើងថា៖«សម្រាប់ប្រទេសតូចៗ និងប្រទេសដែលមានអំណាចតិចជាង និងអ្នកដែលរងទុក្ខដោយអយុត្តិធម៌ក្នុងប្រវត្តិសាស្ត្រ និងមរតកដ៏បំផ្លិចបំផ្លាញនៃការគ្រប់គ្រងអាណានិគម ច្បាប់អន្តរជាតិ គឺជាខ្សែជីវិតដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ស្មើភាពគ្នា អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌ ហើយសម្រាប់ប្រទេសដែលមានអំណាច វាគឺជារបាំងការពារដែលកំណត់អ្វីដែលអាចទទួលយកបាន និងអ្វីដែលមិនអាចទទួលយកបាន នៅក្នុងគ្រាមានភាពមិនចុះសម្រុងគ្នា ការបែកបាក់ និងជម្លោះដោយផ្ទាល់»។

លោក ហ្គុយតឺរេស បាននិយាយថា ស្ថាបនិកនៃអង្គការសហប្រជាជាតិយល់ថា បញ្ហាសកលលោកអាចដោះស្រាយបាន លុះត្រាតែមិនប្រើប្រាស់អាវុធសង្គ្រាមទេ ប្រើប្រាស់ឧបករណ៍ការទូត ដែលគាំទ្រដោយប្រព័ន្ធដែលផ្អែកលើច្បាប់អន្តរជាតិ តាមរយៈការសន្ទនា មិនមែនប្រើវោហាសាស្ត្រនៃការបំបែកបំបាក់ និងតាមរយៈកិច្ចសហការ មិនមែនការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        27
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        64
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm