ហ្វីលីពីននិងអាមេរិក ធ្វើសមយុទ្ធរួមគ្នាក្នុងដែនទឹកជម្លោះសមុទ្រចិនខាងត្បូង ខណៈចិន រិះគន់ថារំខានស្ថិរភាព

2026/01/27 09:54:30 pm        191

កងកម្លាំងប្រដាប់អាវុធទីក្រុងម៉ានីល បាននិយាយនៅថ្ងៃអង្គារ (២៧ មករា) នេះថា យោធាហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធរួមគ្នាក្នុងសប្តាហ៍នេះ នៅតំបន់ថ្មប៉ប្រះទឹកសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដើម្បីជំរុញអន្តរប្រតិបត្តិការរវាងសម្ព័ន្ធមិត្តសន្ធិសញ្ញាទាំងពីរ ខណៈយោធាចិន រិះគន់ «ការល្បាតរួមគ្នា» នេះថារំខានដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។

សមយុទ្ធរួមគ្នានេះត្រូវបានធ្វើឡើងនៅតំបន់ថ្មប៉ប្រះទឹក Scarborough ក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ខណៈតំបន់នោះក៏ត្រូវបានចិន អះអាងសិទ្ធិថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនផងដែរ។ នេះគឺជា «សកម្មភាពសហប្រតិបត្តិការផ្លូវសមុទ្រ» លើកទី ១១ ហើយ ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងហ្វីលីពីន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មក។

កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ការអនុវត្តសកម្មភាពទាំងនេះដោយជោគជ័យ បានបង្កើនការសម្របសម្រួល ជំនាញយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមករវាងកងកម្លាំងសម្ព័ន្ធមិត្ត»។

នៅថ្ងៃអង្គារដដែលនេះ បញ្ជាការដ្ឋានភាគខាងត្បូងនៃយោធាចិន បាននិយាយថា ខ្លួនក៏បានធ្វើការល្បាតជាប្រចាំនៅសមុទ្រចិនខាងត្បូងផងដែរ ដោយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ហ្វីលីពីន បានសហការជាមួយប្រទេសនៅខាងក្រៅតំបន់ ដើម្បីរៀបចំនូវអ្វីដែលហៅថា «ការល្បាតរួមគ្នា» ដែលរំខានដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ហើយចិន នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីជាតិ សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ ព្រមទាំងរក្សាយ៉ាងរឹងមាំនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm