សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺមិនឆ្លង

2026/01/27 10:49:19 pm        244

កំពង់ធំ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ស្ដីអំពីវិធានការការពារជំងឺមិនឆ្លង និងសហគមន៍មានភាពធននិងអាកាសធាតុ ព្រម​ទាំង​សុវត្តិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត ប្រធាន​អនុ​សាខា​កាក​បាទ​ក្រហមស្រុកសន្ទុក ។ នៅក្នុងឳកាសនោះ លោក បានពាំនាំនៅ​ប្រសាសន៍​ផ្ដាំ​ផ្ញើ​សាក​សួរ​សុ​​ខទុក្ខ​ពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធាន​គណៈកម្មាធិការ​សាខាកាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ធំ ជូនដល់លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហម សិក្សានុសិស្ស ដែល​មាន​វត្ត​មាន​ទីនេះទាំងអស់សូមមានសុខភាពល្អ និងសម្រេចរាល់ភារកិច្ច។ លោកបន្តថា ថ្ងៃនេះ​ក្មួយ​ៗ​ទាំងអស់ គឺជាទំពាំងស្នងឬស្សី ជាកោសិការសង្គម ដែលត្រូវចូលរួមយ៉ាងសំខាន់ ក្នុង​សកម្ម​ភាព​នានា​ក្នុ​ងបេសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយសុខភាព គឺជាកត្តាសំខាន់បំផុត ក្នុង​ការ​ផ្ត​ល់ឱកាសដល់ក្មួយៗដើម្បីសិក្សាទទួលបានចំណេះ ជំនាញ ដើម្បីប្រកប​ការងារ​ទៅ​ថ្ងៃ​អនាគត​។

ជាមួយគ្នានេះ លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទខេត្តកំពង់ធំ លើកឡើងថា គោល​បំណង​ក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា សិក្សានុសិស្ស​ទាំង​អស់​យល់​ដឹង​អំពី​ជំងឺ​ឆ្លង និងជំងឺមិនឆ្លងដែលប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ ជំងឺ​អេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ លោកស្រី បន្តទៀតថា ដើម្បី​ឱ្យ​សហគមន៍​មានសុ​ខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែល​វា​កើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម ស្របតាម​ទិស​ស្លោក​"ស្រឡាញ់​ខ្លួន​ស្ងួន​ចំណី​"។ ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិន​ដុត​ ឬកប់សំបកដបជ័រក្នុងដី ផ្សព្វ​ផ្សាយ​បន្ថែម​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចាក់​ថ្នាំប​ង្កា​រ​ជំងឺ​មហា​រីក​មាត់​ស្បូន ​ការជួយសង្រ្គោះបឋម ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm