កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ នៅថ្ងៃស្អែក

2022/03/14 06:26:44 pm        671

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា នៅថ្ងៃទី១៥ខែមីនា ស្អែកនេះ កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីឱ្យដំណើរកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម»។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពេលចុះពិនិត្យទីតាំងសម្រាប់ដឹកនាំកិច្ចប្រជុំ​អគ្គមេបញ្ជាការកងទ័ព​អាស៊ាន​លើកទី១៩ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍​ថា កិច្ចប្រជុំអគ្គបញ្ជាការអាស៊ានលើកទី១៩​ ធ្វើឡើង​ក្រោម​មូលបទ «សាមគ្គី ដើម្បីសេចក្តីសុខ​ប្រកប​ដោយ​ភាពសុខដុម» ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួម ពី​អគ្គមេបញ្ជាការ​កង​ទ័ព​នៃបណ្តា​ប្រទេសអាស៊ាន ​អាស៊ានបូក ​ប្រទេសដៃគូសន្ទនា និង​ឥស្សរជន​ជាន់​ខ្ពស់រាជរដ្ឋាភិបាល ​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ​ខែមីនា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ​ព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តនេះ ផ្តល់ឱកាស​សម្រាប់​ក្រសួងការពារជាតិ ​ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ​ក្នុងការ​បង្ហាញ​កិត្យានុភាព និង​សមត្ថភាពនៃការត្រួសត្រាយផ្លូវ ​ដើម្បីរក្សាបាននូវឯកភាព ​សាមគ្គីភាព ភាពធន់ និងមជ្ឈភាព​អាស៊ាន ជាដើម។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការ​អាស៊ាន​លើកទី១៩ ដែលកម្ពុជាធ្វើជាម្ចាស់ ​គឺបង្ហាញពីមោទនភាពរបស់ជាតិ កងយោធពល​ខេមរភូមិន្ទ ​និង​ជាប្រវត្តិសាស្ត្ររបស់ជាតិ ​ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសនា​ដំណាក់កាល​ពិភព​លោក​កំពុងតែរាតត្បាត​នៃ​ជំងឺកូវីដ១៩ ដែលបង្ហាញ​ឱ្យអន្តរជាតិមើលឃើញថា កម្ពុជា មាន​លទ្ធគ្រប់គ្រាន់​ក្នុង​ទប់ស្កាត់ជំងឺឆ្លង​ជាសកលនេះ។

គួរបញ្ជាក់ថា ខ្លឹមសារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ​និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានរួមមាន៖ ​មូលបទអាទិភាព ​ពិនិត្យមើលឯកសារ ​ទស្សនៈទាន, ឯកសារ​ពិភាក្សា និងតារាងប្រតិទិន ​សម្រាប់ការប្រុងប្រៀប ​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន​លើកទី១៦ និង​កិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm