អនុរដ្ឋមន្តី្រពាណិជ្ជកម្ម៖ ចិននឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់អង្គការ WTO ក្នុងឆ្នាំ ២០២៦

2026/01/27 10:57:23 pm        61

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Yan Dong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អាជ្ញាធរចិន នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព នៅក្នុងឆ្នាំ ២០២៦នេះ។  

លោកបាននិយាយថា៖«ឆ្នាំ ២០២៦ គឺជាឆ្នាំគម្រប់ ២៥ឆ្នាំ ចាប់តាំងពីប្រទេសចិនបានចូលជាសមាជិក WTO។ យើងបានឆ្លងកាត់ដំណាក់កាលដ៏វែងឆ្ងាយពីការទទួលយកដោយស្មោះត្រង់ និងធ្វើតាមច្បាប់របស់អង្គការនេះ ទៅជាការចូលរួមយ៉ាងសកម្ម និងធ្វើការរួមចំណែកដ៏សំខាន់របស់យើង។ ចាប់ពីពេលនេះតទៅ ប្រទេសចិន នឹងចូលរួមក្នុង WTO កាន់តែសកម្ម និងបើកចំហ»។

លោកអនុរដ្ឋមន្ត្រី បានកត់សម្គាល់ថា នៅឆ្នាំ ២០២៥ ពាណិជ្ជកម្មពិភពលោក «កំពុងឆ្លងកាត់ពេលវេលាដ៏ច្របូកច្របល់ និងជួបប្រទះបញ្ហាប្រឈមសំខាន់ៗ»។ ក្នុងស្ថានភាពនេះ ប្រទេសចិន «កំពុងចាត់វិធានការជាក់ស្តែងយ៉ាងសកម្ម ដើម្បីរក្សាស្ថិរភាពពាណិជ្ជកម្មអន្តរជាតិ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច»។ 

មន្ត្រីរូបនេះបាននិយាយថា៖«យើងចូលរួមយ៉ាងសកម្មក្នុងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ប្រទេសចិនបានដាក់ចេញនូវសំណើ និងគំនិតផ្តួចផ្តើមនានា នៅក្នុងអង្គការនេះទាក់ទងនឹងការការពារគោលការណ៍ជាមូលដ្ឋានដូចជាការមិនរើសអើង។ យើងបានស្នើឡើងនូវវិធីសាស្រ្តធ្វើការដែលផ្តល់អាទិភាពដល់ស្ថិរភាព ការអភិវឌ្ឍ និងកំណែទម្រង់ ហើយរឿងនេះបានទទួលការឆ្លើយតបជាវិជ្ជមានពីរដ្ឋជាសមាជិកជាច្រើន»។  

យោងតាមលោកអនុរដ្ឋមន្ត្រី ទីក្រុងប៉េកាំងកំពុងចូលរួមក្នុងការពិគ្រោះយោបល់ផ្សេងៗទាក់ទងនឹងកំណែទម្រង់អង្គការនេះ និង «គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពមុខងាររបស់ខ្លួន»។ លោកបានគូសបញ្ជាក់ពីតម្រូវការសម្រាប់កំណែទម្រង់ដែលត្រូវអនុវត្ត «ក្នុងទិសដៅត្រឹមត្រូវ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm