ចិនលុបចោលទាំងអស់ សម្រាប់ជើងហោះហើរនៅលើផ្លូវចំនួន ៤៩ ទៅជប៉ុន

2026/01/27 11:43:01 pm        84

ទិន្នន័យជើងហោះហើរ បានបង្ហាញកាលពីថ្ងៃចន្ទ (ទី២៦ ខែមករា ឆ្នាំ២០២៦) ថា ជើងហោះហើរដែលបានកំណត់ពេលទាំងអស់ នៅលើផ្លូវអាកាសចំនួន ៤៩ រវាងប្រទេសចិន និងជប៉ុន ត្រូវបានលុបចោលសម្រាប់ខែកុម្ភៈ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកគោលនយោបាយផ្លាស់ប្តូរសំបុត្រពិសេស និងគោលនយោបាយសងប្រាក់វិញ សម្រាប់ការធ្វើដំណើរទាក់ទងនឹងជប៉ុន។

ទិន្នន័យពីវេទិកាព័ត៌មានជើងហោះហើរ Flight Master បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែមករា ផ្លូវហោះហើរចំនួន ៤៩ រវាងប្រទេសចិន និងជប៉ុន បានលុបចោលជើងហោះហើរទាំងអស់ដែលត្រូវបានគ្រោង សម្រាប់ខែកុម្ភៈ ដែលជាការកើនឡើងពីកម្រិតលុបចោលខែមករា។ ក្នុងខែមករានេះ អត្រាលុបចោល សម្រាប់ជើងហោះហើរ ពីចិនដីគោកទៅកាន់ជប៉ុន គឺ ៤៧,២ភាគរយ ដោយកើនឡើង ៧,៨ភាគរយ កាលពីខែធ្នូឆ្នាំមុន។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកធំៗចំនួន ៣ របស់ចិន គឺ Air China, China Eastern Airlines និង China Southern Airlines បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៦ ខែមករា ដែលរៀបរាប់លម្អិត អំពីនីតិវីធីដោះស្រាយពិសេស សម្រាប់សំបុត្រនៅលើផ្លូវហោះហើរទៅ និងមកពីជប៉ុន ដោយដកស្រង់ការរំលឹកការធ្វើដំណើរដែលចេញដោយក្រសួងការបរទេសចិន។

គួរបញ្ជាក់ថា ប្រទេសចិនបានចេញសេចក្តីណែនាំ អំពីការធ្វើដំណើរ កាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន ដោយបានជំរុញកុំឲ្យធ្វើដំណើរទៅជប៉ុន បន្ទាប់ពីមានការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនអាកាសចរណ៍ចិនបានកែសម្រួលសមត្ថភាពឡើងវិញនៅលើផ្លូវហោះហើរទៅ និងមកពីជប៉ុន ដោយការកាត់បន្ថយផ្តោតលើសេវាកម្ម ពាក់ព័ន្ធនឹងការដើរលេងកម្សាន្ត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm