អ័ព្ទក្រាស់ គ្របទីក្រុងបាងកក ខណៈភាគល្អិត PM2.5 ឡើងដល់កម្រិតហានិភ័យប៉ះពាល់សុខភាព

2026/01/28 12:02:32 am        90

មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ទីក្រុងបាងកក នៅម៉ោង ៧ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា កម្រិតកំហាប់ភាគល្អិតនិចល (PM2.5) កើនឡើងខ្ពស់ នៅទូទាំងទីក្រុងបាងកករបស់ប្រទេសថៃ។

គុណភាពខ្យល់ នាពេលព្រឹក មានសភាពអាក្រក់ខ្លាំង ដោយភាគល្អិត PM2.5 ឡើងលើសពីស្តង់ដារសុវត្ថិភាពនៅគ្រប់តំបន់ដែលត្រូវបានត្រួតពិនិត្យ។ 

កម្រិតខ្ពស់បំផុតត្រូវបានកត់ត្រា នៅតំបន់ Bang Rak, Nong Khaem និង Sai Mai។ អ្នកស្រុកត្រូវបានណែនាំឲ្យពាក់ម៉ាស់ការពារភាគល្អិត PM2.5 នៅពេលចេញទៅខាងក្រៅ តាមដានរោគសញ្ញា និងស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់ ប្រសិនបើមានសញ្ញាមិនប្រក្រតីលេចឡើង។

កម្រិតភាគល្អិត PM2.5 ជាមធ្យម ទូទាំងទីក្រុង គឺ ៥៥,២មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់ ដោយលើសពីស្តង់ដារសុវត្ថិភាព ដែលមិនឲ្យលើសពី ៣៧,៥មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់។

ជារួម កម្រិត PM2.5 ត្រូវបានរាយការណ៍ថា កំពុងកើនឡើងជាលំដាប់ ដោយគុណភាពខ្យល់ត្រូវបានវាយតម្លៃថា «ចាប់ផ្តើមប៉ះពាល់ដល់សុខភាព» (កម្រិតពណ៌ទឹកក្រូច) នៅទូទាំងរាជធានីមួយនេះ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm