ភ្នំពេញ ៖ ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យជាតិ អន្តរជាតិនិងអ្នកវិនិយោគក្នុងវិស័យនេះ បានជួបជុំគ្នា ដើម្បីជជែកនិងផ្លាស់ប្ដូរបទពិសោធន៍គ្នា ក្នុងគោលដៅជំរុញការអភិវឌ្ឍក្នុងវិស័យនេះ។
ការរៀបចំនេះធ្វើឡើងដោយក្រុមហ៊ុនលីងណាន គ្រុប (LingNan Group) នាល្ងាចថ្ងៃទី៣០ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ។ នៅក្នុងព្រឹត្តិការណ៍នោះក្រុមហ៊ុន លីងណាន ហ្គាឌិន ក៏បានបង្ហាញនូវសក្តានុភាពរបស់ទីក្រុងភ្នំពេញ និងអះអាងថា អនាគតទីក្រុងរបស់កម្ពុជា នឹងធ្វើឲ្យភ្នាក់ងារអចលនទ្រព្យទាំងអស់ពេញចិត្ត ចំពោះរាល់គម្រោងដែលកើតមានឡើង។
កញ្ញាGuo Min ប្រធានផ្នែកអភិវឌ្ឍ និងជានាយកផ្នែកទីផ្សារក្រុមហ៊ុន លីងណាន បានពន្យល់អំពីសក្តានុពល គំរោងរបស់ក្រុមហ៊ុនផងដែរ ក្នុងទីតាំងស្ថិតនៅកណ្តាលក្រុងភ្នំពេញ ដែលមានអគារកំពស់រហូតដល់៣៣ជាន់។
កញ្ញាបញ្ជាក់ទៀតថា កត្តាដែលធ្វើឲ្យក្រុមហ៊ុនជឿជាក់ និងដាក់ទុនវិនិយោគលើវិស័យនេះនៅកម្ពុជា ដោយសារមើលឃើញពីភាពរីកចម្រើន និងតម្រូវការខ្ពស់របស់ប្រជាជនកម្ពុជាក្នុងការរស់នៅបែបទាន់សម័យ និងផាសុខភាពជាដើម ពិសេសដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថានភាពនយោបាយកាន់តែល្អប្រសើរ៕
