លោកស្រី Takaichi ទទួលបានទាំងការសរសើរ និងការខឹងសម្បា ខណៈការបោះឆ្នោតនៅជប៉ុនចាប់ផ្តើមផ្លូវការ

2026/01/28 02:41:07 am        88


អ្នកបោះឆ្នោត នៅថ្ងៃអង្គារ (ទី២៧ ខែមករា ឆ្នាំ២០២៦) នេះ បានបង្ហាញទាំងការសរសើរ និងកំហឹង ចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ខណៈដែលលោកស្រីបានថ្លែងសុន្ទរកថាផ្ទាល់លើកដំបូងរបស់លោកស្រី នៅទីក្រុងតូក្យូ ដើម្បីចាប់ផ្តើមយុទ្ធនាការផ្លូវការ សម្រាប់ការបោះឆ្នោតសកល នៅថ្ងៃទី៨ ខែកុម្ភៈ។

លោក Kiyoshi Sekiguchi វ័យ ៨១ឆ្នាំ បាននិយាយថា កាលពីមុន លោកបានបោះឆ្នោតឲ្យគណបក្ស ដែលកំពុងកាន់អំណាច គឺប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោកស្រី Takaichi ប៉ុន្តែថា សុន្ទរកថានាពេលព្រឹករបស់នាយករដ្ឋមន្ត្រីទៅកាន់ហ្វូងមនុស្សដ៏ច្រើនកុះករ នៅក្នុងតំបន់ Akihabara នៃទីក្រុងតូក្យូ គឺជាលើកទីមួយហើយ ដែលលោកបានឃើញអ្នកនយោបាយនិយាយផ្ទាល់បែបនេះ។ លោកបាននិយាយថា «គណបក្ស LDP ពីមុនមិនល្អប៉ុន្មានទេ ប៉ុន្តែដោយមានលោកស្រី Takaichi វាគឺខុសប្លែក»។

ក្នុងនាមជាគាំទ្រសន្តិសុខជាតិយ៉ាងម៉ឺងម៉ាត់ លោកស្រី Takaichi បានប្រកាសការបោះឆ្នោតមុនអាណត្តិ ស្របពេលមានការគាំទ្រខ្ពស់ សម្រាប់រដ្ឋាភិបាលដែលទើបមានអាយុប៉ុន្មានខែរបស់លោកស្រី។ លោកស្រីកំពុងមានគោលបំណងបង្កើនសំឡេងភាគច្រើនដ៏ស្ដួចស្តើងរបស់រដ្ឋាភិបាលចម្រុះរបស់លោកស្រី នៅក្នុងសភាតំណាងរាស្ត្រដ៏មានឥទ្ធិពល ប៉ុន្តែការប្រកាសនេះបានទាក់ទាញឲ្យមានការរិះគន់ថា បានពន្យារវិធានការជួយគាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់ដោយអតិផរណា។

លោក Sekiguchi បាននិយាយថា វាគឺជា «ពេលវេលាដ៏ល្អណាស់» ក្នុងការប្រកាសរៀបចំការបោះឆ្នោត ឥឡូវនេះ។ ដោយចង្អុលបង្ហាញពីក្ដីបារម្ភ អំពីសន្តិសុខជាតិ និងតម្រូវការ ដើម្បីឲ្យមានវិធានការឆ្លើយតបទៅនឹងក្ដីកង្វល់របស់អ្នកបោះឆ្នោត ពាក់ព័ន្ធនឹងចំនួនប្រជាជនបរទេសកើនឡើង លោកបានបញ្ជាក់ថា៖ «លោកស្រីមិនត្រូវខ្ជះខ្ជាយពេលវេលាទេ។ រឿងល្អៗ អំពីប្រទេសជប៉ុន អាចនឹងបាត់ទៅវិញ ប្រសិនបើលោកស្រីពន្យារពេល»។

ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៏មានអ្នកផ្សេងទៀតចេញមកបង្ហាញការជំទាស់ ចំពោះពេលវេលានៃការបោះឆ្នោតនេះ ដែលនឹងធ្វើឡើងនៅក្នុងខែកុម្ភៈជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩០។ អ្នកគាំទ្រគណបក្ស LDP វ័យ ៥៧ឆ្នាំម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ដោយខ្លីៗថា គាត់ «មិនអាចមើលឃើញអត្ថន័យអ្វី» នៅពីក្រោយការរំលាយសភានេះនោះទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm