ប្រភព៖ អាមេរិកបានប្រាប់អ៊ុយក្រែនថា ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដើម្បីទទួលបានការធានាសន្តិសុខ

2026/01/28 03:47:57 pm        141

ប្រភពមួយដែលបានដឹងការពិភាក្សាផ្ទៃក្នុងបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ២៧មករា សប្ដាហ៍នេះថា សហរដ្ឋអាមេរិកបានប្រាប់អ៊ុយក្រែនថា ខ្លួនត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដើម្បីទទួលបានការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក ។

ការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកត្រូវបានចាត់ទុកដោយអ៊ុយក្រែនថាជាចំណុចសំខាន់សម្រាប់ការដោះស្រាយណាមួយដែលបញ្ចប់ការឈ្លានពានរយៈពេលជិតបួនឆ្នាំរបស់រុស្ស៊ីលើអ៊ុយក្រែន។ សហរដ្ឋអាមេរិកបានសម្របសម្រួលការចរចានៅទីក្រុង អាប៊ូដាប៊ី អេមីរ៉ាតអារ៉ាប់រួម រវាងបេសកជនអ៊ុយក្រែន និងរុស្ស៊ីកាលពីចុងសប្តាហ៍មុន ដែលមន្ត្រីអាមេរិកបាននិយាយថា មានវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ ហើយគ្រោងបន្តជំនួបថ្មីទៀតនៅថ្ងៃទី១កុម្ភៈនៅអារ៉ាប់រួមដដែល។

សារព័ត៌មាន Financial Times បានរាយការណ៍ថា រដ្ឋបាលលោក Trump បានផ្តល់សញ្ញាដល់អ៊ុយក្រែនថា ការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកអាស្រ័យលើការយល់ព្រមរបស់ទីក្រុងគីវចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលទំនងជាតម្រូវឱ្យទីក្រុងនេះប្រគល់តំបន់ Donbas ទៅឱ្យរុស្ស៊ី។ 

ប៉ុន្តែប្រភពដែលបាននិយាយទៅកាន់សារព័ត៌មាន Reuters បាននិយាយថា សហរដ្ឋអាមេរិកមិនបានប្រាប់អ៊ុយក្រែនអំពីអ្វីដែលត្រូវមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះទេ ហើយថាវាជាការយល់ច្រឡំដែលថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្ខំអ៊ុយក្រែនឱ្យធ្វើសម្បទានទឹកដីដល់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះថា ឯកសាររបស់សហរដ្ឋអាមេរិកស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនគឺ រួចរាល់ ១០០ % ហើយទីក្រុងគីវឥឡូវនេះកំពុងរង់ចាំពេលវេលា និងទីកន្លែងសម្រាប់ការចុះហត្ថលេខា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm