អ្នកស្លាប់ក្នុងព្យុះរដូវរងាដ៏ធំនៅអាមេរិក ឡើងកាន់តែច្រើន ខណៈអាកាសធាតុដ៏កំណាចនឹងបន្តពេញមួយសប្ដាហ៍

2026/01/28 04:54:54 pm        130

យោងតាមមន្ត្រីមូលដ្ឋាន និងរបាយការណ៍ព័ត៌មានបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤៥នាក់ បានស្លាប់ នៅទូទាំងរដ្ឋចំនួន១៤ របស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារ (២៧ មករា) ដោយសារព្យុះរដូវរងាដ៏ខ្លាំងក្លាមួយ ដែលបានធ្វើឱ្យតំបន់ភាគច្រើននៃរដ្ឋភាគកណ្តាល និងភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានគ្របដណ្ដប់ដោយព្រិល ទឹកកក និងសីតុណ្ហភាពទាបជាងកម្រិតកកទៅទៀត។

ព្យុះនេះបានចាប់ផ្តើមវិវត្តនៅថ្ងៃសុក្រសប្ដាហ៍មុន ហើយបានទម្លាក់ព្រិលយ៉ាងក្រាស់ឃ្មឹកពាសពេញតំបន់ដ៏ធំទូលាយកាលពីចុងសប្តាហ៍កន្លងទៅ ហើយអ្នកឧតុមនិយមបាននិយាយថា មនុស្សជិត ២០០ លាននាក់ បន្តស្ថិតនៅក្រោមការព្រមានពីស្ថានភាពត្រជាក់ដ៏កំណាចក្នុងរដូវរងា យ៉ាងហោចណាស់រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ពោលគឺពេញមួយសប្ដាហ៍នេះ។ ព្រិលបានធ្វើឱ្យចរាចរណ៍ផ្លូវគោកកកស្ទះយ៉ាងខ្លាំង និងនាំឱ្យមានការលុបចោលជើងហោះហើរយ៉ាងទូលំទូលាយ និងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ដែលបានស្រាកស្រាន្តខ្លះកាលពីថ្ងៃចន្ទ ប៉ុន្តែនៅតែបន្សល់ទុកនូវភាពត្រជាក់ខ្លាំង ដែលត្រូវបានរំពឹងថានឹងបន្តអូសបន្លាយថែមទៀត។

គិតត្រឹមថ្ងៃអង្គារដដែលនេះ ទីក្រុងនានាកំពុងចល័តក្រុមឆ្លើយតបបន្ទាន់និងធនធាន ដើម្បីធានាថា ប្រជាពលរដ្ឋ ជាពិសេសជនគ្មានផ្ទះសម្បែង មានសុវត្ថិភាពក្នុងអាកាសធាតុដ៏អាប់អួ ខណៈលំនៅឋាន និងអាជីវកម្មជាង ៥៥ម៉ឺនកន្លែង ទូទាំងប្រទេសនៅមិនទាន់មានអគ្គិសនីប្រើប្រាស់ពេញលេញនោះទេ។

អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានមាននិយាយកាលពីថ្ងៃអង្គារថា ជនរងគ្រោះជាច្រើននាក់គឺស្ថិតនៅក្នុងទីក្រុងនេះ ជាទីដែលសីតុណ្ហភាពត្រជាក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំ នៅពេលដែលសីតុណ្ហភាពទាបបំផុតបានធ្លាក់ដល់ជាង -១៣អង្សាសេ។ ការស្លាប់ផ្សេងទៀតនៅទូទាំងប្រទេស បណ្ដាលមកពីមូលហេតុទាក់ទងនឹងព្យុះរដូវរងាដ៏កំណាចនេះ មានដូចជាការថយចុះកម្តៅក្នុងខ្លួនខ្លាំងពេក និងគាំងបេះដូងខណៈពេលកំពុងឈូសឆាយព្រិលជាដើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm